ឯកឧត្ដម ហ៊ុន ម៉ានី ជាអ្នកនយោបាយវ័យក្មេងដំបូងគេដែលមាន “ការិយាល័យអេឡិចត្រូនិក” ឬ “ការិយាល័យអនឡាញ” ដើម្បីងាយស្រួលដល់សាធារណៈទំនាក់ទំនងដោយផ្ទាល់

  • ទំព័រដើម
  • ប្រភពព័ត៌មានជាតិផ្សេងៗ
  • ឯកឧត្ដម ហ៊ុន ម៉ានី ជាអ្នកនយោបាយវ័យក្មេងដំបូងគេដែលមាន “ការិយាល័យអេឡិចត្រូនិក” ឬ “ការិយាល័យអនឡាញ” ដើម្បីងាយស្រួលដល់សាធារណៈទំនាក់ទំនងដោយផ្ទាល់

ឯកឧត្ដម ហ៊ុន ម៉ានី ជាអ្នកនយោបាយវ័យក្មេងដំបូងគេដែលមាន “ការិយាល័យអេឡិចត្រូនិក” ឬ “ការិយាល័យអនឡាញ” ដើម្បីងាយស្រួលដល់សាធារណៈទំនាក់ទំនងដោយផ្ទាល់


ឯកឧត្ដម ហ៊ុន ម៉ានី ជាអ្នកនយោបាយវ័យក្មេងដំបូងគេដែលមាន “ការិយាល័យអេឡិចត្រូនិក” ឬ “ការិយាល័យអនឡាញ” ដើម្បីងាយស្រួលដល់សាធារណៈទំនាក់ទំនងដោយផ្ទាល់។ “ការិយាល័យអេឡិចត្រូនិក” របស់ឯកឧត្ដម ហ៊ុន ម៉ានី ដែលមានការចនា និងតម្លើងជាមួយមុខងារយ៉ាងច្រើនសម្បូរបែបក្នុងគេហទំព័រ hunmany.kh ត្រូវបានប្រកាសដាក់ឲ្យដំណើរការ និងប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។  

 

ការិយាល័យអេឡិចត្រូនិករបស់ ឯកឧត្ដម ហ៊ុន ម៉ានី មានគោលដៅ និងមុខងារចម្បងបួនសំខាន់ៗក្នុងនោះរួមមាន៖

*ទី១៖ ជាប្រភពនៃព័ត៌មានផ្លូវការនានាអំពី ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងទម្រង់ចមហរុះរួមមានជាអត្ថបទព័ត៌មាន វីដេអូឃ្លីប ឬឯកសារផ្សព្វផ្សាយ ដែលសាធារណជនអាចធ្វើការចូលមើល និងទាញយក

*ទី២៖ ផ្តល់នូវវេទិកាសម្រាប់បង្កើនប្រសិទ្ធភាពនៃការងារទំនាក់ទំនងសាធារណៈ ដោយការបញ្ញាបទស្សនាទាន សារខ្លី ឬសម្រង់ប្រសាសន៍សំខាន់ៗរបស់ឯកឧត្ដម ហ៊ុន ម៉ានី ទៅកាន់មហាជនទាំងក្នុង និងក្រៅប្រទេស បន្ថែមលើមធ្យោបាយផ្សព្វផ្សាយដែលមានស្រាប់តាមបណ្តាញសង្គមនានា

*ទី៣៖ ជាយន្តការបង្ហាញពីបេសកកម្ម និងការបំពេញការងាររបស់ឯកឧត្ដម ហ៊ុន ម៉ានី ក្នុងគ្រប់ក្របខណ្ឌការងាររួមមាន៖ ការងារនយោបាយ ការងារក្នុងអង្គនីតិបញ្ញត្តិ ការងារមូលដ្ឋាន ការងារសង្គម និងការងារយុវជន ។ល។

*ទី៤៖ ឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំជំនាន់ថ្មី ដែលចាំបាច់ក្នុងការសម្របខ្លួនតាមការវិវត្តន៍សង្គម ជាពិសេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មទី៤ ដោយការទាញប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីពង្រីកវិសាលភាព និងប្រសិទ្ធភាពក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយសាធារណជន។

 

សូមជម្រាបថា ក្នុងនោះផងដែរ ជាមួយនឹងពហុមុខងារដូចមានរៀបរាប់ខាងលើ ការិយាល័យអេឡិចត្រូនិកនេះ នឹងអនុញ្ញាតឲ្យសាធារណជន ទទួលបានព័ត៌មានរបស់ឯកឧត្ដម ហ៊ុន ម៉ានី លើគ្រប់ក្របខណ្ឌការងាររួមមាន៖

*ទី១៖ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា

*ទី២៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា

*ទី៣៖ អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

*ទី៤៖ ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី

*ទី៥៖ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ

*ទី៦៖ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលកម្ពុជា ៤.០។

 

#Cambodia4point0 #Hunmany