តបតាមការអញ្ជើញរបស់ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
តបតាមការអញ្ជើញរបស់ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, មជ្ឈមណ្ឌលកម្ពុជា ៤.០ បានបញ្ជូនគ្រូឧទ្ទេសចូលរួមផ្តល់ការបណ្តុះបណ្តាលអំពី "ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត AI ដើម្បីគាំទ្រការបង្រៀន និងការស្រាវជ្រាវ" (The use of digital technology and AI to support teaching and research)។
ការបណ្តុះបណ្តាលនេះ រៀបចំឡើងសម្រាប់បណ្ដុះបណ្ដាលផ្ទៃក្នុងជូនដល់ថ្នាក់ដឹកនាំ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគ្គលិក និងសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាកាសសិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Training for Lecturers) ក្រោមប្រធានបទ “តួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់គ្រូបង្រៀនថ្នាក់ឧត្តមសិក្សា”។
គោលបំណងនៃការបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ប្រកបដោយប្រសិទ្ធភាពក្នុងការបង្រៀន ការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអប់រំក្នុងយុគសម័យឌីជីថល។
——————————
ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦
.jpg)
(4).jpg)
(3).jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
#Cambodia4point0 #AIforEducation #DigitalTechnology #HigherEducation #TeachingAndResearch #AITools
