មជ្ឈមណ្ឌលកម្ពុជា ៤.០ តែងតែគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងវិស័យសេដ្ឋកិច្ច សង្គម ជាពិសេស វិស័យសុខាភិបាល
មជ្ឈមណ្ឌលកម្ពុជា ៤.០ តែងតែគាំទ្រ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងវិស័យសេដ្ឋកិច្ច សង្គម ជាពិសេស វិស័យសុខាភិបាល។ ជាមួយគ្នានេះ កម្មវិធីកំណត់ត្រាទឹកនោមផ្អែម CarnetDia ត្រូវបានរៀបចំឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមការងារ ឯកឧត្តមសាស្ត្រាចារ្យជំនួយ ស៊ុំ សត្ថា ទីប្រឹក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ និងដោយមានការគាំទ្រពីមជ្ឈមណ្ឌលកម្ពុជា ៤.០។
កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការកត់ត្រា តាមដាន និងគ្រប់គ្រងជំងឺទឹកនោមផ្អែម ដោយជឿជាក់ថា បច្ចេកវិទ្យាអាចចូលរួមផ្លាស់ប្តូររបៀបថែទាំជំងឺទឹកនោមផ្អែម និងរួមចំណែកក្នុងការបង្កើនគុណភាពជីវិត សម្រាប់មនុស្សគ្រប់រូបដែលកំពុងរស់នៅជាមួយជំងឺទឹកនោមផ្អែម។
#Cambodia4point0 #កម្មវិធីកំណត់ត្រាទឹកនោមផ្អែម #CarnetDia #ទឹកនោមផ្អែម #Diabetes
