សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីបរិវត្តកម្មឌីជីថល នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់

  • ទំព័រដើម
  • ប្រភពព័ត៌មានជាតិផ្សេងៗ
  • សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីបរិវត្តកម្មឌីជីថល នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីបរិវត្តកម្មឌីជីថល នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីបរិវត្តកម្មឌីជីថល នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង «ពិធីបើកកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ» ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នេះ។

សម្តេចធិបតី បានមានប្រសាសន៍ថា “[…] ទោះបីជាបច្ចេកវិទ្យាមានភាពទំនើបជឿនលឿនកម្រិតណាក៏ដោយ ក៏មិនអាចដំណើរការ ឬអភិវឌ្ឍដោយខ្លួនឯងបានឡើយ ប្រសិនបើគ្មានកត្តាមនុស្ស។ ក្នុងន័យនេះ, ការទទួលយកបច្ចេកវិទ្យាឌីជីថលត្រូវដើរទន្ទឹមគ្នាជាមួយនឹងការវិនិយោគជាបន្តបន្ទាប់លើមូលធនមនុស្ស, ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងការពង្រឹងសុចរិតភាព។ នវានុវត្តន៍ពិតប្រាកដក្នុងអភិបាលកិច្ច ត្រូវពឹងផ្អែកលើការពង្រឹងស្ថាប័ន និងមូលធនមនុស្ស ជាជាងការពឹងផ្អែកតែលើឧបករណ៍ឌីជីថលតែមួយមុខ ព្រោះថា កិច្ចការនេះទាមទារឱ្យមានសុចរិតភាព ហើយគ្មានថ្នាលឌីជីថលណាមួយអាចជំនួសបាននូវក្រមសីលធម៌, តម្លាភាព និងវិជ្ជាជីវៈដែលជាមូលដ្ឋានគ្រឹះដ៏ពិតប្រាកដ នៃជំនឿទុកចិត្តពីសាធារណជនបានឡើយ។[…]”
 


#Cambodia4point0 #Quote #HunManet #STPM #សម្តេចធិបតី #អាស៊ាន #អាស៊ានបូកបី