សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីសារៈសំខាន់នៃការតភ្ជាប់ឌីជីថល

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីសារៈសំខាន់នៃការតភ្ជាប់ឌីជីថល


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីសារៈសំខាន់នៃការតភ្ជាប់ឌីជីថល ក្នុងពិធីបើកកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៧ តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា “[…] ពាក់ព័ន្ធនឹងការតភ្ជាប់តំបន់ ដែលជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ខ្ញុំសូមសង្កត់ធ្ងន់ លើសារៈសំខាន់នៃការតភ្ជាប់ឌីជីថល សម្រាប់ការប៉ះប៉ូវផលិតភាព ដែលបាត់បង់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ដូចនេះ កម្ពុជាសូមលើកទឹកចិត្តឱ្យកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ផ្ដោតចម្បងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឌីជីថល និងការធ្វើបច្ចុប្បន្នភាពលើកម្លាំងពលកម្មជំនាញស្របតាមយុគសម័យឧស្សាហកម្ម៤.០ ក្នុងដំណាក់កាលនៃការស្ដារសម្បទាសេដ្ឋកិច្ចឡើងវិញ ដើម្បីរក្សាសេដ្ឋកិច្ចរបស់យើងឱ្យមានភាពប្រកួតប្រជែងខ្ពស់។ លើសពីនេះទៀត ការអភិវឌ្ឍទីក្រុងវៃឆ្លាត ថាមពលស្អាត និងប្រព័ន្ធឡូជីស្ទិក គួរត្រូវបានពង្រឹងឱ្យកាន់តែខ្លាំងថែមទៀត។ […] ”

 

#Cambodia4point0 #SPMSpeech #Digitalization