ក្រុមហ៊ុន Microsoft នឹងវិនិយោគ ២,២ប៊ីលានដុល្លារ លើសេវាកម្ម Cloud និង AI នៅក្នុងប្រទេសម៉ាឡេស៊ី

ក្រុមហ៊ុន Microsoft នឹងវិនិយោគ ២,២ប៊ីលានដុល្លារ លើសេវាកម្ម Cloud និង AI នៅក្នុងប្រទេសម៉ាឡេស៊ី


ក្រុមហ៊ុន Microsoft នឹងវិនិយោគ ២,២ប៊ីលានដុល្លារ លើសេវាកម្ម Cloud និង AI នៅក្នុងប្រទេសម៉ាឡេស៊ី

————————

ក្រុមហ៊ុន Microsoft បាននិយាយថា ខ្លួននឹងវិនិយោគ ២,២ប៊ីលានដុល្លារសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខនៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីពង្រីកសេវាកម្មក្លោដ និងបញ្ញាសិប្បនិម្មិត ក្នុងការលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ខ្លួននៅក្នុងតំបន់អាស៊ី។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ការវិនិយោគនេះនឹងរួមបញ្ចូលការកសាងហេដ្ឋារចនាសម្ព័ន្ធក្លោដ និងបញ្ញាសិប្បនិម្មិត, ការបង្កើតឱកាសជំនាញបញ្ញាសិប្បនិម្មិតសម្រាប់មនុស្ស ២០ម៉ឺននាក់ និងការគាំទ្រអ្នកអភិវឌ្ឍន៍នៅក្នុងប្រទេសផងដែរ។ គោលបំណងនៃការវិនិយោគនេះគឺ ដើម្បីធ្វើឱ្យប្រាកដថាក្រុមហ៊ុនអាចមានហេដ្ឋារចនាសម្ព័ន្ធលំដាប់សកលលោកនៅក្នុងប្រទេស ដើម្បីឱ្យគ្រប់ស្ថាប័ន និងអ្នកចាប់ផ្តើមអាជីវកម្មអាចទទួលបានអត្ថប្រយោជន៍។ ទន្ទឹមនេះ Microsoft ក៏នឹងធ្វើការជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីបង្កើតមជ្ឈមណ្ឌលឧត្តមភាពបញ្ញាសិប្បនិម្មិតថ្នាក់ជាតិ និងបង្កើនសមត្ថភាពសន្តិសុខសាយប័រក្នុងប្រទេសផងដែរ។

 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

▪️ https://bit.ly/4al8Q2I

▪️ https://bit.ly/4a8zhs1

 

#Cambodia4point0 #ThisandThat #Microsoft #MicrosoftAnnounces #CloudAITransformation