Tesla អាចចាប់ផ្តើមលក់រ៉ូបូត Optimus របស់ខ្លួននៅចុងឆ្នាំក្រោយ

Tesla អាចចាប់ផ្តើមលក់រ៉ូបូត Optimus របស់ខ្លួននៅចុងឆ្នាំក្រោយ


Tesla អាចចាប់ផ្តើមលក់រ៉ូបូត Optimus របស់ខ្លួននៅចុងឆ្នាំក្រោយ

————————

រ៉ូបូតទម្រង់ជាមនុស្សរបស់ក្រុមហ៊ុន Tesla អាចនឹងរួចរាល់ និងត្រៀមក្នុងការដាក់លក់ក្នុងពេលឆាប់ៗនេះ ដោយលោក Elon Musk បានប្រាប់វិនិយោគិននៅក្នុងសន្និសីទមួយថារ៉ូបូត Tesla ដែលហៅថា Optimus អាចនឹងរួចរាល់នៅចុងឆ្នាំក្រោយ ហើយអាចនឹងមានសមត្ថភាពបំពេញការងារនៅក្នុងរោងចក្របានផងដែរ។ ថ្មីៗនេះ ក្រុមហ៊ុនក៏បានបង្ហោះវីដេអូរ៉ូបូតរបស់ខ្លួន ដែលមានសមត្ថភាពអាចបត់អាវយឺតនៅរោងចក្រ និងអាចឆុងកាហ្វេបានទៀតផង។ គូសបញ្ជាក់ផងដែរថា គោលបំណងនៃការបង្កើត និងដាក់លក់រ៉ូបូតនេះ គឺដើម្បីឆ្លើយតបទៅនឹងការខ្វះខាតកម្លាំងពលកម្មដែលមានសក្តានុពល និងជំនួសការបំពេញការងារដដែលៗ ព្រមទាំងជំនួសការងារដែលអាចបង្កគ្រោះថ្នាក់ ឬការងារដែលមានភាពធុញទ្រាន់នៅក្នុងឧស្សាហកម្ម ដូចជា ភស្តុភារកម្ម លក់រាយ និងការផលិតជាដើម។ បច្ចុប្បន្ន រ៉ូបូតទម្រង់ជាមនុស្សនេះក៏ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Honda និង Hyundai Motor's Boston Dynamics និងមានក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀតផងដែរ។

 

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

▪️ https://bit.ly/3UwLvGi

▪️ https://bit.ly/3UwXtQn

#Cambodia4point0 #ThisandThat #Tesla #ElonMusk #Optimus