អបអរសាទរចំពោះអ្នកឈ្នះរង្វាន់ដបទឹករក្សាកម្ដៅ និងអាវយឺតដ៏ស្រស់ស្អាតរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ចំនួន ១០នាក់

អបអរសាទរចំពោះអ្នកឈ្នះរង្វាន់ដបទឹករក្សាកម្ដៅ និងអាវយឺតដ៏ស្រស់ស្អាតរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ចំនួន ១០នាក់


អបអរសាទរចំពោះអ្នកឈ្នះរង្វាន់ដបទឹករក្សាកម្ដៅ និងអាវយឺតដ៏ស្រស់ស្អាតរបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ចំនួន ១០នាក់ ដែលឆ្លើយសំណួរបានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌ។

មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមថ្លែងអំណរគុណចំពោះការចូលរួមរបស់អ្នកទាំងអស់គ្នាក្នុងការឆ្លើយដោយផ្ទាល់ និងចែករំលែកបន្ត។ សូមបន្តចូលរួម និងតាមដានហ្វេសប៊ុកផេករបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីស្វែងយល់បន្ថែម និងចែករំលែកបន្តឲ្យបានកាន់តែទូលំទូលាយនូវចំណេះដឹង និងព័ត៌មានថ្មីៗទាក់ទងនឹងបច្ចេកវិទ្យា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

 

សំណួរ៖ តើបច្ចេកវិទ្យាអ្វីខ្លះ ដែលប្រើប្រាស់នៅក្នុងកសិកម្មដាំលើទឹក (Hydroponic Farming)? សូមរៀបរាប់ពីបច្ចេកវិទ្យា ឱ្យបានយ៉ាងតិចចំនួន ៣។

ចម្លើយ៖ បច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុងកសិកម្មដាំលើទឹក (Hydroponic Farming) មានដូចជា៖ បញ្ញាសិប្បនិម្មិត (AI), អុីនធឺណិតនៃវត្ថុ (IoT) និង ម៉ាស៊ីនសិក្សា (Machine Learning)

 

បញ្ជាក់៖ សម្រាប់អ្នកដែលបានឈ្នះរង្វាន់ សូមផ្ញើសារ (Inbox) មកកាន់ផេករបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីទទួលបានព័ត៌មានបន្ថែម។

 

 

#Cambodia4point0 #Winners #QUIZ