គោលដៅនៃការធ្វើបទបង្ហាញដែលជោគជ័យ គឺអ្នកធ្វើឲ្យអ្នកវិនិយោគដណ្តើមគ្នាចង់បោះទុនក្នុងក្រុមហ៊ុនយើង។ ពិតមែនតែវាស្តាប់ទៅដូចជាល្អពេក តែវាពិតជាអាចទៅរួច។ មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមលើកពីវិធីសាស្ត្រធ្វើបទបង្ហាញគម្រោងអាជីវកម្មបង្កើតថ្មី (Startups) ទៅកាន់អ្នកវិនិយោគដើម្បីទទួលបានការបណ្តាក់ទុន។ ចូលរួមចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុង Comment ខាងក្រោម ដកស្រង់ចេញពី៖ www.entrepreneur.com #Cambodia 4.0 Center #PitchtoInvestorTips

បច្ចេកវិទ្យាកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងគ្រប់វិស័យសេដ្ឋកិច្ច-សង្គម សំខាន់ៗ ក្នុងនោះបច្ចេកវិទ្យាក៏បាននឹងកំពុងដើរតួយ៉ាងសកម្មផងដែរក្នុងការធ្វើទំនើបកម្មវិស័យ អប់រំ។ ជាងនេះទៅទៀត ខណៈពេលដែលវិបត្តិនៃការរីករាលដាលជំងឺកូវីដ -១៩ បានបង្ខំឲ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនៅស្ទើរទូទាំងពិភពលោកត្រូវបិទទ្វារ វត្តមានបច្ចេកវិទ្យាបានបង្ហាញកាន់តែច្បាស់អំពីសារ:សំខាន់របស់ខ្លួន ក្នុងការផ្តល់ជាដំណោះស្រាយ សម្រាប់ធានាបាននូវនិរន្តរភាពក្នុងការបណ្តុះបណ្តាល។ ខាងក្រោមនេះជាអត្ថបទសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលផ្តោតសំខាន់លើទំនាក់ទំនងរវាង «បច្ចេកវិទ្យា និងវិស័យអប់រំវៃឆ្លាតនៅកម្ពុជា» ទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។