ឯកឧត្តម អាំង សុវណ្ណរ័ត្ន បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ

  • ទំព័រដើម
  • ចំណេះដឹងពីនេះពីនោះ
  • ឯកឧត្តម អាំង សុវណ្ណរ័ត្ន បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ

ឯកឧត្តម អាំង សុវណ្ណរ័ត្ន បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ


នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលកម្ពុជា ៤.០ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និង ពង្រឹងភាពជាដៃគូរវាងស្ថាប័នទាំងពីរ ក្នុងការចូលរួមចំណែកជំរុញការកសាងសេដ្ឋកិច្ច សង្គមឌីជីថលនៅកម្ពុជា ដោយផ្តោតលើសកម្មភាពការងារសំខាន់ៗចំនួន ៣ រួមមាន ១). ការចែករំលែកនូវមាតិកាខ្លឹមសារឌីជីថល និង កៀរគរទេពកោសល្យឌីជីថល, ២). ការសហការ និង បង្កើតជាគម្រោង ឬអនុវត្តរួមគ្នានូវសកម្មភាពនានា និង ៣). ការអភិវឌ្ឍ និង កសាងសមត្ថភាពរួមគ្នានៃស្ថាប័នទាំងពីរ។  

ការចុះអនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាការលើកកម្ពស់នូវស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងគោលដៅរួមរបស់មជ្ឈមណ្ឌលទាំងពីរ គឺការកសាងគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឌីជីថល បម្រើដល់ការអភិវឌ្ឍនៅកម្ពុជា។

 

#Cambodia4point0 #TechoStartup #MoU #Digital #Cooperation