វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ស្ដីពី “សុវត្ថិភាពអុីនធឺណិត” និង ”អក្ខរកម្មហិរញ្ញវត្ថុឌីជីថល”

វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ស្ដីពី “សុវត្ថិភាពអុីនធឺណិត” និង ”អក្ខរកម្មហិរញ្ញវត្ថុឌីជីថល”


មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ស្ដីពី “សុវត្ថិភាពអុីនធឺណិត” និង ”អក្ខរកម្មហិរញ្ញវត្ថុឌីជីថល” ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ.។

ការបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងនៅទីតាំងផ្ទាល់ ដោយមានការចូលរួមពីបុគ្គលិកឯកជន, ម្ចាស់អាជីវកម្ម, មន្រ្តីរាជការ, និស្សិត និងភាគីពាក់ព័ន្ធជាច្រើន។

កម្មវិធីសិក្សាបានផ្តោតលើការការពារខ្លួននៅលើអុីនធឺណិត ការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយសុវត្ថិភាព និងការអនុវត្តជាក់ស្ដែង (Hands-on Practice) ដើម្បីអភិវឌ្ឍជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងទំនួលខុសត្រូវ។

តាមរយៈសកម្មភាពនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ មានគោលបំណងចូលរួមអភិវឌ្ឍចំណេះដឹង និងជំនាញឌីជីថលរបស់ប្រជាពលរដ្ឋ ស្របតាមកំណើនតម្រូវការនៃសង្គមឌីជីថល និងរួមចំណែកជំរុញដំណើរការឌីជីថលូបនីយកម្មនៅកម្ពុជា។


#Cambodia4point0 #DigitalLiteracy #អក្ខរកម្មឌីជីថល #InternetSafety #DigitalFinancialLiteracy #សុវត្ថិភាពអុីនធឺណិត #អក្ខរកម្មហិរញ្ញវត្ថុឌីជីថល