ប្រទេសចិនបានបោះទុនវិនិយោគក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥០ប៊ីលានដុល្លារ លើវិស័យបន្ទះឈីប
ប្រទេសចិនបានបោះទុនវិនិយោគក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥០ប៊ីលានដុល្លារ លើវិស័យបន្ទះឈីប
————————
ប្រទេសចិនគ្រោងនឹងធ្វើការវិនិយោគលើវិស័យបន្ទះឈីបក្នុងរង្វង់ទឹកប្រាក់ ៤៧,៥ប៊ីលានដុល្លារ ដែលជាចំនួនទឹកប្រាក់ពុំធ្លាប់មានពីមុនមក។ គម្រោងមូលនិធិវិនិយោគនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលប្រទេសចិន ដែលធ្វើឡើងក្រោយពីការប្រកាសរបស់សហរដ្ឋអាមេរិកលើការរឹតបន្តឹងលើការនាំចូលបន្ទះឈីបរបស់ប្រទេសចិនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ គម្រោងនេះគឺជាការវិនិយោគពីធនាគាររដ្ឋធំៗទំាំង ៦ របស់ប្រទេសចិន រួមទាំងធនាគារ ICBC និង China Construction Bank។ បន្ថែមពីនេះ ការវិនិយោគទំាងនេះត្រូវបានគេមើលឃើញថាឆ្លើយតបទៅនឹងគោលបំណងរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ក្នុងការប្រែក្លាយប្រទេសចិនជាប្រទេសឈានមុខគេលើផ្នែកបច្ចេកវិទ្យានៅលើសកលលោក និងជាការឆ្លើយតបទៅនឹងផែនទីបង្ហាញផ្លូវ Made in China 2025 របស់ប្រទេសចិន ដែលមានបំណងប្រែក្លាយប្រទេសចិនជាប្រទេសឈានមុខគេលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យា 5G និង បច្ចេកវិទ្យា Quantum Computing។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
(6).jpg)
#Cambodia4point0 #ThisandThat #chipindustry #chipmaking