លោកប្រធានាធិបតី Joe Biden បានស្នើឱ្យបង្កើតស្តង់ដាសុវត្ថិភាព សម្រាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)
លោកប្រធានាធិបតី Joe Biden បានស្នើឱ្យបង្កើតស្តង់ដាសុវត្ថិភាព សម្រាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)
————————
កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden បានដាក់ចេញបទបញ្ជាឱ្យប្រតិបត្តិលើ ការគ្រប់គ្រងហានិភ័យនៃបញ្ញាសិប្បនិម្មិត ដែលបទបញ្ជានេះគឺជា ការបោះជំហានទៅមុខរបស់រដ្ឋបាលប្រធានាធិបតី Biden ក្នុងការបង្កើតប្រព័ន្ធការពារ និងគ្រប់គ្រងហានិភ័យនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងពង្រឹងតួនាទីរបស់សហរដ្ឋអាម៉េរិកជាប្រទេសឈានមុខគេក្នុងការរៀបចំគោលនយោបាយសម្រាប់ការគ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។ បទបញ្ជានេះបានបង្កើតស្តង់ដាសុវត្ថិភាពថ្មីពាក់ព័ន្ធនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដោយផ្តោតសំខាន់លើការការពារឯកជនភាពរបស់ប្រជាជនសហរដ្ឋអាម៉េរិក, ការពារសិទ្ធិស៊ីវិល, ការជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាជំនួយក្នុងការបំពេញការងារ, ការលើកកម្ពស់ការច្នៃប្រឌិត និងការប្រកួតប្រជែង, ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ និងធ្វើឱ្យសហរដ្ឋអាម៉េរិកជាប្រទេសឈានមុខគេផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
-min(1).jpg)
#Cambodia4point0 #ThisandThat #IA