Apple needs to make the iPhone cool again
Apple needs to make the iPhone cool again
————————
Apple មិនបានក្នុងការផ្ដល់នូវហេតុផលសំខាន់ៗជូនអតិថិជន ទាក់ទងនឹងការទិញទូរសព្ទ iPhone ជំនាន់ថ្មីៗអស់រយៈពេល ៤ឆ្នាំ មកហើយ ចាប់តាំងពីក្រុមហ៊ុនបានដំណើរការការតភ្ជាប់ 5G ជាមួយ iPhone 12 របស់ខ្លួន។ ក្រុមហ៊ុនបានជួបប្រទះបញ្ហាទាក់ទងនឹងកំណើននៃការលក់យឺតយ៉ាវ ដោយសារអតិថិជនមានការយឺតយ៉ាវក្នុងការដំឡើងម៉ូឌែលទូរសព្ទទៅម៉ូឌែលថ្មី, បញ្ហាប្រឈមទាក់ទងនឹងការប្រកួតប្រជែងយ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន និងការតតាំងនឹងបណ្តឹងប្រឆាំងនានាផងដែរ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងប្រកាសពីមុខងារបញ្ញាសិប្បនិម្មិតថ្មីនៅក្នុងសន្និសិទ Worldwide Developer ប្រចាំឆ្នាំរបស់ខ្លួន ដែលអាចបង្កើនថាមពលដល់ផលិតផលរបស់ខ្លួន និងនាំ Apple ត្រលប់មកប្រកួតប្រជែងជាមួយនឹងពិភពបច្ចេកវិទ្យាជាច្រើនទៀត ជាពិសេសបច្ចេកវិទ្យា AI។ លក្ខណៈពិសេស AI ថ្មីអាចនឹងផ្តល់នូវហេតុផលគួរឱ្យទាក់ទាញដល់អតិថិជន ដើម្បីធ្វើឱ្យការលក់ប្រសើរឡើងនៅពេលដែល Apple បញ្ចេញ iPhone 16 នៅរដូវស្លឹកឈើជ្រុះនេះ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
.jpg)
#Cambodia4point0 #ThisandThat #Apple #iPhone