Will Artificial Intelligence Replace Architects?
Will Artificial Intelligence Replace Architects?
————————
បច្ចេកវិទ្យាបានបន្តរីកចម្រើនក្នុងល្បឿនយ៉ាងលឿន ដែលធ្វើឱ្យមនុស្សជាច្រើនកំពុងឆ្ងល់ថាតើម៉ាស៊ីនអាចនឹងជំនួសកម្មករមនុស្សនៅក្នុងវិស័យឧស្សាហកម្មទាំងស្រុងបានឬអត់។ ក្នុងនោះ វិស័យស្ថាបត្យកម្មក៏ដូចគ្នា ដោយមនុស្សមួយចំនួនបានចោទសួរថា «តើបញ្ញាសិប្បនិម្មិតអាចនឹងជំនួសស្ថាបត្យករឬទេ?» ខណៈពេលដែលបញ្ញាសិប្បនិម្មិតកំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងក្នុងវិស័យស្ថាបត្យកម្ម។ តាមរយៈការបោះពុម្ពផ្សាយទស្សនាវដ្តី Building កាលពីខែឧសភា ឆ្នាំ២០២៣ លោក Thomas Lane បានណែនាំថាបញ្ញាសិប្បនិម្មិតមានសក្តានុពលក្នុងការធ្វើស្វ័យប្រវត្តិកម្មរហូតដល់ ៣៧ ភាគរយនៃកិច្ចការដែលជាធម្មតាធ្វើឡើងដោយស្ថាបត្យករ និងវិស្វករ។ បញ្ញាសិប្បនិម្មិតអាចជួយក្នុងការបង្កើតការរចនា, Visualizations, និងព័ត៌មានបច្ចេកទេស ប៉ុន្តែបច្ចេកវិទ្យានេះខ្វះសមត្ថភាពរបស់មនុស្សដែលពាក់ព័ន្ធនឹងការច្នៃប្រឌិត, ការទំនាក់ទំនង, ការធ្វើការងារជាក្រុម និងការដោះស្រាយបញ្ហា ដែលទាំងនេះធ្វើឱ្យបច្ចេកវិទ្យានេះទំនងជាមិនអាចជំនួសស្ថាបត្យករបានទាំងស្រុងនោះទេ។ ផ្ទុយទៅវិញ បញ្ញាសិប្បនិម្មិតទំនងជានឹងបំពេញបន្ថែម និងបង្កើនភាពច្នៃប្រឌិតរបស់មនុស្សជាជាងទៅជំនួសវិញ។ នៅពេលដែលបច្ចេកវិទ្យាបន្តវិវត្តន៍ទៅមុខ បញ្ញាសិប្បនិម្មិតទំនងជាក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់ស្ថាបត្យករ ដោយជួយសម្រួលការងាររបស់ពួកគេ និងជួយក្នុងការសម្រេចចិត្តប្រកបដោយការយល់ដឹងកាន់តែច្រើន។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

#Cambodia4point0 #ThisandThat #Artificial #Intelligence #Architects #AI