មជ្ឈមណ្ឌលកម្ពុជា ៤.០
មជ្ឈមណ្ឌលកម្ពុជា ៤.០ ត្រូវបានបង្កើតឡើងក្នុងបុព្វហេតុចូលរួមជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងតម្រង់ទិសផ្នែកជំនាញឌីជីថល និងធុរកិច្ចថ្មី (Startups) ផ្អែកលើថ្នាលបច្ចេកវិទ្យា ការផ្សារភ្ជាប់បណ្តាញការងារ ការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍ និងពិគ្រោះយោបល់លើសហគ្រិនភាពផ្នែកជំនាញឌីជីថល និងបណ្តុះស្មារតីស្រលាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ទេពកោសល្យ គំនិតឆ្នៃប្រឌិត និងការបង្កើតថ្មី។ មជ្ឈមណ្ឌលកម្ពុជា ៤.០ មានបេសកកម្មបណ្តុះបណ្តាលអ្នកជំនាញឌីជីថល និងផ្តល់ការគាំទ្រដល់ការបង្កើតសហគ្រិនឌីជីថលឲ្យលូតលាស់ និងមានភាពជោគជ័យ។
II .តើមជ្ឈមណ្ឌលកម្ពុជា ៤.០ មានមុខងារអ្វីខ្លះ?
១. បណ្តុះបណ្តាល និងតម្រង់ទិសផ្នែកបច្ចេកវិទ្យា និងផ្នែកវិទ្យាសាស្រ្តដល់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា
២. បណ្តុះស្មារតីស្រលាញ់ការសិក្សា និងស្រាវជ្រាវផ្នែកបច្ចេកវិទ្យាឌីជីថល និងផ្នែកវិទ្យាសាស្រ្ត
៣. គាំទ្រ និងជម្រុញដល់ការបណ្តុះគំនិតច្នៃប្រឌិត ទេពកោសល្យ និងការបង្កើតថ្មី
៤. គាំទ្រ និងជម្រុញសកម្មភាពស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ជាមួយនឹងការអនុវត្តជាក់ស្តែង
៥. គាំទ្រដល់ការរីកលូតលាស់នៃការបង្កើតធុរកិច្ចថ្មីៗ (Startups)
III.តើមជ្ឈមណ្ឌលកម្ពុជា ៤.០ មានផ្នែកអ្វីខ្លះ?
១.សួនបច្ចេកវិទ្យា Techno-Park
- Digital park: មានការដាក់តាំងបង្ហាញជាអចិន្ត្រៃយ៍អំពីបច្ចេកវិទ្យា និងរបបគំហើញថ្មីៗលើផ្នែកវិទ្យាសាស្រ្ត និងឌីជីថល ដែលពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ចសង្គមនៅកម្ពុជា។
២.ទីតាំង Mice
- សាលសន្និសីទ
- សាលពហុបំណង
៣.មជ្ឈមណ្ឌលបណ្តុះបណ្តាលឧត្តមភាពផ្នែកឌីជីថល Center of Digital Excellence ( CODE)
- ថ្នាក់រៀន
- សហសាល
- ក្រុមពិគ្រោះយោបល់ផ្នែកឌីជីថល
- សាលអនុវត្តផ្ទាល់
- បណ្ណាល័យ
៤.កន្លែងធ្វើការរួម (Co-Working Space)
- កន្លែងអង្គុយធ្វើការរួម (Open Seating Space)
- បន្ទប់ពិភាក្សា
- ផ្នែក Startup និងការិយាល័យសម្រាប់ក្លឹប Startup
៥.មជ្ឈមណ្ឌលបណ្តុះស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D)
- ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើផ្នែកវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យា
- មន្ទីរពីសោធន៍
- ការិយាល័យសម្រាប់ក្លឹបអ្នកជំនាញបច្ចេកវិទ្យាឌីជីថលនិងអ្នកវិទ្យាសាស្ត្រ
៦.ការិយល័យធ្វើការ
- ការិយាល័យសម្រាប់បុគ្គលិកមជ្ឈមណ្ឌល
៧.លំហរបៃតង និងទីតាំងសម្រាកលំហែរ