ធនធានមនុស្ស គឺជាកត្តាកំណត់ភាពជោគជ័យនៃអនាគតកម្ពុជា នៅក្នុងយុគសម័យឌីជីថល
«ធនធានមនុស្ស គឺជាកត្តាកំណត់ភាពជោគជ័យនៃអនាគតកម្ពុជា នៅក្នុងយុគសម័យឌីជីថល»
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានបញ្ជាក់ថា ធនធានមនុស្ស ពិសេសយុវជនវ័យក្មេង គឺជាកត្តាកំណត់ភាពជោគជ័យនៃការអភិវឌ្ឍកម្ពុជា នៅក្នុងយុគសម័យឌីជីថល ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត។ កត្តាចំបងបំផុតដែលមិនអាចខ្វះបានគឺ «ធនធានមនុស្ស» ជាកំលាំងចលករ ជាកាតាលីករ ជាឃ្នាស់រុញដោលសសរស្តម្ភនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ចំពោះចំណុចនេះ ឯកឧត្តមបានមានប្រសាសន៍ថា «ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់លើសមត្ថភាព ការច្នៃប្រឌិត ការពុះពារ ក្តីសង្ឃឹម និងក្តីសុបិនរបស់យុវជនខ្មែរទាំងអស់គ្នា ដែលពួកគាត់ត្រូវខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ ។ ពួកគាត់មានការច្នៃប្រឌិត គាត់មានការពុះពារ គាត់មានការខំប្រឹងប្រែង ហើយយើងមានឧទាហរណ៍ជាច្រើនដែលគាត់មានភាពលេចធ្លោ មានបទពិសោធន៍ជោគជ័យនៅក្នុងជីវិត។»
ឯកឧត្តមបន្តថា «ចំពោះការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ យើងនឹងឆ្ពោះទៅមុខជាមួយគ្នា ដោយធ្វើយ៉ាងណាឱ្យយើងអាចដាក់គោលដៅទាំងអស់គ្នាចំពោះអនាគតប្រទេសជាតិ ហើយធ្វើយ៉ាងណាឱ្យពួកគាត់ជោគជ័យក្នុងជីវិតគាត់ម្នាក់ៗផងដែរ។ ការប្រើប្រាស់ និងការស្រូបយកបច្ចេកវិទ្យាថ្មី ខ្ញុំជឿជាក់ថាប្រជាជនវ័យក្មេងរបស់កម្ពុជានឹងអាចឆ្លៀតឱកាស ហើយនិងប្រើប្រាស់ឱកាសនេះដើម្បីភាពវិជ្ជមាន និងភាពជោគជ័យក្នុងជីវិត។»
.jpg)
#Cambodia4point0 #HunMany #HumanCapital #Digitalization