“ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”

“ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីសារៈសំខាន់នៃឌីជីថលូបនីយកម្ម ដែលត្រូវយកចិត្តទុកដាក់ ជាពិសេសពាក់ព័ន្ធនឹងការស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ -១៩ នាឱកាសសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់ UN-ESCAP ក្រោមប្រធានបទ “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” តាមរយៈ Video Conference នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ។  

សម្តេចតេជោ បានថ្លែងថា «យើងត្រូវយកចិត្តទុកដាក់ [...] (២). ជំរុញឌីជីថលូបនីយកម្មដោយផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាលឌីជីថល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងលើកទឹកចិត្តឱ្យវិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ ដែលនេះនឹងដើរតួជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។ [...] »

សូមអានសុន្ទរកថាទាំងស្រុង ដែលមានភ្ជាប់ខាងក្រោម។

 

 

 

 

 

 

#Cambodia4point0 #SPMSpeech #Digitalization