សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីការចាប់យកបច្ចេកវិទ្យាឌីជីថល

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីការចាប់យកបច្ចេកវិទ្យាឌីជីថល


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីការចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ។

សម្តេចតេជោ បានមានប្រសាសន៍ថា “[…] ក្នុងបរិការណ៍នេះ  ដើម្បីលើកកម្ពស់ចីរភាព និងភាពធន់នៃការអភិវឌ្ឍតំបន់, អាស៊ានត្រូវផ្តោតជាសំខាន់ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលសង្គម-សេដ្ឋកិច្ច ជាពិសេសលើកកម្ពស់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ធុរកិច្ច តាមរយៈការរៀបចំអភិបាលកិច្ចរួមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលរាប់បញ្ចូលទាំងការកំណត់ស្តង់ដារបទប្បញ្ញត្តិ, ឯកជនភាព, ការចែករំលែកទិន្នន័យ, និងការតភ្ជាប់ឌីជីថល ដោយផ្ដោតលើការអនុវត្តផែនការមេឌីជីថលអាស៊ានឆ្នាំ ២០២៥ ព្រមទាំងគំនិតផ្ដួចផ្ដើមពាក់ព័ន្ធដទៃទៀត។[…]”

 

 

#Cambodia4point0 #SPMSpeech #Digitalization