ចាប់យកជំនាញឌីជីថលថ្ងៃនេះ គឺជាឱកាសសម្រាប់ថ្ងៃស្អែក
ចាប់យកជំនាញឌីជីថលថ្ងៃនេះ គឺជាឱកាសសម្រាប់ថ្ងៃស្អែក
————————————
មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងមានការគាំទ្រពី មូលនិធិ ស.អ. នឹងរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលតាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់ថ្នាលបច្ចេកទេសប្រព័ន្ធគ្រប់គ្រងការសិក្សា Learning Management System (LMS)។
សិក្សាដោយឥតគិតថ្លៃ សម្រាប់សាធារណជនទូទៅ
សិក្សាតាមប្រព័ន្ធអនឡាញ
រយៈពេលសិក្សា៖ ១៣ម៉ោង
រៀនអំពី៖
- Email — ការប្រើប្រាស់សារអេឡិចត្រូនិក
- Google Maps — ការប្រើប្រាស់ផែនទី និងស្វែងរកទីតាំងប្រកបដោយប្រសិទ្ធភាព
- Google Translate — ការបកប្រែភាសាតាមប្រព័ន្ធឌីជីថល
- Google Business Profile — ការគ្រប់គ្រងទីតាំង និងព័ត៌មានអាជីវកម្ម
- Facebook & Instagram — ការប្រើប្រាស់បណ្តាញសង្គម
- Google Sites — ការបង្កើតមីនុយអេឡិចត្រូនិក (E-Menu)
- Chat Apps — ការប្រើប្រាស់កម្មវិធីសម្រាប់ការទំនាក់ទំនង
អត្ថប្រយោជន៍ដែលទទួលបាន៖
- បង្កើនចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថលប្រចាំថ្ងៃ
- ចេះប្រើប្រាស់ Email, Google Maps និង Google Translate កាន់តែមានប្រសិទ្ធភាព
- យល់ដឹងពីការប្រើប្រាស់បណ្តាញសង្គមសម្រាប់ការទំនាក់ទំនង និងការងារ
- អាចបង្កើត E-Menu និងគ្រប់គ្រងព័ត៌មានអាជីវកម្មតាមប្រព័ន្ធឌីជីថល
- បង្កើនសមត្ថភាពប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ការសិក្សា ការងារ និងអាជីវកម្ម
- ទទួលបានចំណេះដឹងដែលអាចយកទៅអនុវត្តបានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ
ទាញយកកាលវិភាគ៖
https://drive.google.com/file/d/1WiloUqAZl9rwAw7BuiFrerxRdCtwmNrv/view
ចុះឈ្មោះទីនេះ៖
https://forms.gle/4wTvQKvvuAqKnjyi8
ព័ត៌មានបន្ថែម៖ ០៨១ ៧៣៩ ៩៨៦
អុីម៉ែល៖ [email protected]

#Cambodia4point0 #DigitalLiteracy #អក្ខរកម្មឌីជីថល #DigitalSkills #LMS #DigitalEducation
