មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ. បានបន្តរៀបចំ “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលតាមប្រព័ន្ធអនឡាញ”
មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ. បានបន្តរៀបចំ “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលតាមប្រព័ន្ធអនឡាញ” ដោយប្រើប្រាស់ថ្នាលបច្ចេកទេសប្រព័ន្ធគ្រប់គ្រងការសិក្សា Learning Management System (LMS)។
វគ្គនេះផ្តោតសំខាន់លើការពង្រឹងជំនាញឌីជីថលដែលអាចអនុវត្តបានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ, ការបំពេញការងារ និងអាជីវកម្ម តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលសំខាន់ៗ។
សិក្ខាកាមដែលចូលរួមមាន មន្ត្រីរាជការ, គ្រូបង្រៀន, បុគ្គលិកឯកជន, ម្ចាស់អាជីវកម្ម, និស្សិត និងភាគីពាក់ព័ន្ធផ្សេងៗ។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ មានគោលបំណងចូលរួមអភិវឌ្ឍចំណេះដឹង និងជំនាញឌីជីថលរបស់ប្រជាពលរដ្ឋ ស្របតាមកំណើនតម្រូវការនៃសង្គមឌីជីថល និងរួមចំណែកជំរុញដំណើរការឌីជីថលូបនីយកម្មនៅកម្ពុជា។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
#Cambodia4point0 #DigitalLiteracy #អក្ខរកម្មឌីជីថល #DigitalSkills #LMS #DigitalEducation
