មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល
មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ស្ដីពី «អក្ខរកម្មឌីជីថលទូទៅ» (General Digital Literacy) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ.។
ការបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងនៅទីតាំងផ្ទាល់ ដោយមានការចូលរួមពីមន្រ្តីរាជការ និស្សិត បុគ្គលិកឯកជន ម្ចាស់អាជីវកម្ម និងភាគីពាក់ព័ន្ធជាច្រើន។
កម្មវិធីសិក្សាបានផ្តោតលើការបង្កើនចំណេះដឹង និងជំនាញមូលដ្ឋានឌីជីថលដែលចាំបាច់សម្រាប់ការងារ ការសិក្សា អាជីវកម្ម និងការរស់នៅប្រចាំថ្ងៃ ដោយរួមបញ្ចូលទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង (Hands-on Practice) ដើម្បីឱ្យសិក្ខាកាមអាចប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាឌីជីថលបានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងទំនួលខុសត្រូវ។
តាមរយៈសកម្មភាពនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ មានគោលបំណងចូលរួមអភិវឌ្ឍចំណេះដឹង និងជំនាញឌីជីថលរបស់ប្រជាពលរដ្ឋ ស្របតាមកំណើនតម្រូវការនៃសង្គមឌីជីថល និងរួមចំណែកជំរុញដំណើរការឌីជីថលូបនីយកម្មនៅកម្ពុជា។
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
#Cambodia4point0 #DigitalLiteracy #GeneralDigitalLiteracy #អក្ខរកម្មឌីជីថល #DigitalSkills #DigitalTransformation
