ក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ គម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ គម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ សិរីបវរ មហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងសូមទទួលបានជោគជ័យធំធេងថ្មីបន្ថែមទៀត ក្នុងបុព្វហេតុរក្សាសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿង ប្រកបដោយសេចក្ដីសុខ និងសុភមង្គលរបស់ប្រជាពលរដ្ឋ
.jpg)
