មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ. បានបន្តរៀបចំ “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលតាមប្រព័ន្ធអនឡាញ”

  • ទំព័រដើម
  • ប្រភពព័ត៌មានជាតិផ្សេងៗ
  • មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ. បានបន្តរៀបចំ “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលតាមប្រព័ន្ធអនឡាញ”

មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ. បានបន្តរៀបចំ “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលតាមប្រព័ន្ធអនឡាញ”


មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងដោយមានការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈគម្រោងមូលនិធិ ស.អ. បានបន្តរៀបចំ “វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលតាមប្រព័ន្ធអនឡាញ” ដោយប្រើប្រាស់ថ្នាលបច្ចេកទេសប្រព័ន្ធគ្រប់គ្រងការសិក្សា Learning Management System (LMS)។

 វគ្គនេះផ្តោតសំខាន់លើការពង្រឹងជំនាញឌីជីថលដែលអាចអនុវត្តបានជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ, ការបំពេញការងារ និងអាជីវកម្ម តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលសំខាន់ៗ។

 សិក្ខាកាមដែលចូលរួមមាន មន្ត្រីរាជការ, គ្រូបង្រៀន, បុគ្គលិកឯកជន, ម្ចាស់អាជីវកម្ម, និស្សិត និងភាគីពាក់ព័ន្ធផ្សេងៗ។

 តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ មានគោលបំណងចូលរួមអភិវឌ្ឍចំណេះដឹង និងជំនាញឌីជីថលរបស់ប្រជាពលរដ្ឋ ស្របតាមកំណើនតម្រូវការនៃសង្គមឌីជីថល និងរួមចំណែកជំរុញដំណើរការឌីជីថលូបនីយកម្មនៅកម្ពុជា។
 


#Cambodia4point0 #DigitalLiteracy #អក្ខរកម្មឌីជីថល #DigitalSkills #LMS #DigitalEducation