មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមចូលរួមអបអរសាទរចំពោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមចូលរួមអបអរសាទរចំពោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសដែល ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះពានរង្វាន់សេវាសាធារណៈអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ជាសេវាសាធារណៈដែលមានតម្លាភាពនិងគណនេយ្យភាព បន្ទាប់ពីឆ្លងកាត់ការជម្រុះជាច្រើនលើក ក្នុងចំណោមប្រព័ន្ធចំនួនជាង ៧០០ មកពី ៦២ប្រទេសជុំវិញពិភពលោក។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនកម្ពុជានៅក្នុងវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (United Nations Public Service Forum) ក្រោមប្រធានបទ “បរិវត្តកម្មស្ថាប័នសាធារណៈ៖ ការលើកកម្ពស់នវានុវត្តន៍ គណនេយ្យភាព ការចូលរួម និងបរិយាបន្ន” នៅទីក្រុងប៊ីលីស៊ី ប្រទេសហ្ស៊កហ្ស៊ី។
.jpg)
.jpg)
.jpg)
#Cambodia4point0 #UNPSF #MPTC #Verifygovkh
