តើអ្នកដឹងទេថា “Bluetooth” មិនមែនជាឈ្មោះបច្ចេកវិទ្យាដែលគេបង្កើតឡើងដោយចៃដន្យនោះទេ?

តើអ្នកដឹងទេថា “Bluetooth” មិនមែនជាឈ្មោះបច្ចេកវិទ្យាដែលគេបង្កើតឡើងដោយចៃដន្យនោះទេ?


 តើអ្នកដឹងទេថា “Bluetooth” មិនមែនជាឈ្មោះបច្ចេកវិទ្យាដែលគេបង្កើតឡើងដោយចៃដន្យនោះទេ?
————————————
ក្រុមការងារបង្កើតបច្ចេកវិទ្យានេះ ទទួលបានការបំផុសគំនិតពីព្រះនាមស្តេចមួយអង្គនៅក្នុងសតវត្សរ៍ទី១០ គឺព្រះអង្គ Harald I ដោយទ្រង់មានភាពល្បីល្បាញក្នុងការដឹកនាំបង្រួបបង្រួមប្រទេសដាណឺម៉ាក និងន័រវេស ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់ក្នុងឆ្នាំ៩៥៨ ដែលនេះដូចទៅនឹងគោលបំណងរបស់ពួកគេ ដែលចង់ធ្វើសមាហរណកម្មឧស្សាហកម្មកុំព្យូទ័រ និងទូរសព្ទចល័ត ឱ្យតភ្ជាប់គ្នា តាមរយៈប្រព័ន្ធឥតខ្សែរយៈចម្ងាយខ្លី។ ទន្ទឹមនេះ ព្រះអង្គក៏មានភាពល្បីល្បាញ ដោយសារមានធ្មេញងាប់មួយ ដែលត្រូវបានគេនិយាយថាមានពណ៌ខៀវចាស់ ឬពណ៌ប្រផេះ ដូច្នេះហើយទើបធ្វើឱ្យទ្រង់ទទួលបានរហស្សនាមថា "Bluetooth" ប៉ុន្តែរហស្សនាមដ៏បុរាណនេះ បានក្លាយជាឈ្មោះតំណាងឱ្យបច្ចេកវិទ្យាតភ្ជាប់ដ៏មានឥទ្ធិពល នៅក្នុងរយៈពេលជាងមួយពាន់ឆ្នាំក្រោយមក។
 


#Cambodia4point0 #FunFacts #DigitalKnowledge #DidYouKnow #Bluetooth