អត្ថបទសិក្សា ស្តីពី "ការអភិវឌ្ឍទីក្រុងឆ្លាត៖ ករណីកម្ពុជា និងអាស៊ាន" កំណើនប្រជាជនលើពិភពលោកបានកើនឡើងគួរឱ្យកត់សម្គាល់នារយៈកាលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ការណ៍នេះបានបង្កជាសម្ពាធលើធនធាន ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និរន្តរភាពសង្គម និងសេដ្ឋកិច្ចនៅក្នុងទីក្រុង ខណៈដែលតម្រូវការមានការកើនឡើងជាបន្តបន្ទាប់។ ក្នុងន័យនេះ ចាំបាច់ទាមទារឱ្យមានការគិតគូររកដំណោះស្រាយសម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែង ដោយក្នុងនោះការកសាងទីក្រុងឆ្លាតត្រូវបានមើលឃើញថាជាយុទ្ធសាស្ត្រដ៏ល្អមួយដែលអាចជួយដោះស្រាយបញ្ហាកំណើនប្រជាសាស្រ្ត និងនគរូបនីយកម្ម។ ———————————— #Cambodia4point0 #ResearchArticle #SmartCity #Cambodia #ASEAN

ការធ្វើទីផ្សារតាមបែបឌីជីថល (Digital Marketing) គឺជាវិធីសាស្រ្តទីផ្សារដែលពឹងផ្អែកជាចម្បងលើប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗ សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនគោលដៅ ដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មរបស់ខ្លួន។ ការធ្វើទីផ្សារតាមបែបឌីជីថលកំពុងរីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយក្រុមហ៊ុន សហគ្រាសតូចធំជាច្រើនបាននឹងកំពុងផ្លាស់ប្ដូរមធ្យោបាយធ្វើទីផ្សាររបស់ខ្លួនពីបែបប្រពៃណី ដូចជា ការផ្សាយតាមខិត្តប័ណ្ណ កាសែត និងទស្សនាវដ្ដី មកជាការធ្វើទីផ្សារតាមបែបឌីជីថល ព្រោះថាការធ្វើទីផ្សារតាមបែបឌីជីថលបានផ្ដល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យ តាមដានប្រសិទ្ធភាពនៃសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន។ ———————————— #Cambodia4point0 #ResearchArticle #DigitalMarketing #ទីផ្សារបែបឌីជីថល

វិស័យកសិកម្មនៅតែជាវិស័យស្នូលសំខាន់មួយសម្រាប់ឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជាដែលបានរួមចំណែកនៅក្នុងផលិតផលក្នុងស្រុកសរុបនៅក្នុងឆ្នាំ២០២០ ប្រមាណ ២២.៨% បន្ទាប់ពីវិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម។ រាជរដ្ឋាភិបាលកម្ពុជាបានបន្តកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធ បម្រើដល់វិស័យកសិកម្ម ជាពិសេសការស្ដារឡើងវិញ និងការកសាងបន្ថែមនូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅទូទាំងប្រទេស ដែលបានផ្ដល់ភាពងាយស្រួលដល់ប្រជាកសិករក្នុងការដាំដុះបានពីរទៅបីដង ឬច្រើនជាងនេះក្នុងមួយឆ្នាំ។ ———————————— #Cambodia4point0 #SmartAgriculture

អត្ថបទសិក្សាស្តីពី “បច្ចេកវិទ្យាសម្រាប់កិច្ចគាំពារ និងការអភិរក្សបរិស្ថាន” បញ្ហាបរិស្ថានគឺជាបញ្ហាដ៏សំខាន់បំផុតមួយ ដែលបាននឹងកំពុងជះឥទ្ធិពលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយគ្របដណ្តប់លើស្ទើរតែគ្រប់ផ្នែកនៅក្នុងសង្គម និងសេដ្ឋកិច្ចទាំងមូល។ បញ្ហាបរិស្ថានដែលកំពុងកើតមាននៅលើភពផែនដីបានជំរុញឱ្យពិភពលោកទាំងមូលចាប់អារម្មណ៍ចំពោះការប្រែប្រួលប្រព័ន្ធអេកូឡូស៊ី ដូចជា ការប្រែប្រួលអាកាសធាតុ, ការកើនកម្ដៅ ភពផែនដី, ការធ្លុះធ្លាយស្រទាប់អូហ្សូន, ការកើនឡើងនូវភ្លើងឆេះព្រៃ, ការរលាយទឹកកក, គុណភាពខ្យល់ធ្លាក់ចុះ, គុណភាពទឹកធ្លាក់ចុះ, កង្វះខាតទឹកសាបសម្រាប់ប្រើប្រាស់ និងការបាត់បង់នូវជីវៈចម្រុះផ្សេងៗទៀតជាដើម។ #Cambodia4point0 #TechforEnvironment

អត្ថបទសិក្សាស្តីពី «បច្ចេកវិទ្យា និងប្រព័ន្ធសុខាភិបាលវៃឆ្លាតនៅកម្ពុជា» ប្រព័ន្ធសុខាភិបាល សំដៅដល់បណ្ដុំនៃស្ថាប័ន ធនធានមនុស្ស និងយន្តការនានាដែលពាក់ព័ន្ធទៅនឹងការលើកកម្ពស់ ការថែរក្សា និងការដោះស្រាយបញ្ហាដែលពាក់ព័ន្ធដល់សុខភាពរបស់ប្រជាជនជាទូទៅ។ នៅក្នុងយុគសម័យថ្មីនេះ បច្ចេកវិទ្យាឌីជីថលមានសក្ដានុពលក្នុងការកែលម្អការស្រាវជ្រាវ និងការផ្ដល់សេវាផ្នែកសុខភាព ដល់ប្រជាជនតាមមធ្យោបាយជាច្រើន។

នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាកាន់តែមានការរីកចម្រើនខ្លាំងឡើង ហើយបានជ្រៀតចូលទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសវត្តមាននៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការបំពេញការងារ កាន់តែមានភាពទូលំទូលាយជាងមុន ស្របពេលដែលបច្ចេកវិទ្យាទាំងនោះកាន់តែមានភាពវៃឆ្លាត ដោយអាចចូលរួមជួយដោះស្រាយបញ្ហាមនុស្សបានកាន់តែប្រសើរជាងមុន។ ជាមួយគ្នានេះ មានការលើកឡើងពីបញ្ហាប្រឈមនៃការបាត់បង់តម្រូវការកម្លាំងពលកម្មនាពេលអនាគត ដោយសារការចូលមកជំនួសរបស់បច្ចេកវិទ្យាវៃឆ្លាត ដូចជា រ៉ូបូត និងបញ្ញាសិប្បនិម្មិតជាដើម។

«បច្ចេកវិទ្យា និងវិស័យការងារ» «ការវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងកន្លែងការងារ» ប្រភព: - "The Importance of Modern Technology in the Workplace", Protected Trust - "The evolution of technology with the workplace", CBRE/SiteREADY #Cambodia4point0 #TechforWork