សហគ្រិនភាពឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ហើយការចាប់យកសហគ្រិនភាពឌីជីថលក៏អាចជួយបង្កើនទីផ្សារ, បង្កើនចំណូល, សម្រួលដល់ការធ្វើការងារពីចម្ងាយ, ពង្រឹងស័ក្តិសិទ្ធិភាពការងារ និងជួយឱ្យការសម្រេចចិត្តរបស់សហគ្រិនកាន់តែប្រសើរ។ នៅប្រទេសកម្ពុជា ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឌីជីថលមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្ត្រ និងច្បាប់ ព្រមទាំងវត្តមាននៃកម្មវិធីគាំទ្រដល់សហគ្រិនឌីជីថល ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ, ការពង្រឹងសមត្ថភាព និងភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ ជាមួយការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក៏ដូចជាការប្រែប្រួលនៃតម្រូវការ សហគ្រិនក៏ត្រូវគិតគូរពីការចាប់យកសហគ្រិនភាពឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដូចជា បណ្តាញសង្គម ការទូទាត់តាមបែបឌីជីថល ការធ្វើទីផ្សារឌីជីថល បច្ចេកវិទ្យាកុំព្យូទ័រក្លោដ និងប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជនជាដើម ដើម្បីរក្សាបាននូវភាពប្រកួតប្រជែង និងនិរន្តរភាពនៃអាជីវកម្ម៕ #Cambodia4point0 #ResearchArticle #DigitalEntrepreneurship
អត្ថបទសិក្សា ស្ដីពី “រដ្ឋាភិបាលឌីជីថលនៅកម្ពុជា” បដិវត្តន៍ឧស្សាហកម្ម ៤.០ និងវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងលើវិស័យអប់រំ, ទីផ្សារការងារ, វិស័យសុខាភិបាល, វិស័យធុរកិច្ច, សេវាសាធារណៈ និងរដ្ឋបាលសាធារណៈជាដើម។ ការប្រើប្រាស់បច្ចេកវិទ្យា ដូចជា បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍, QR Code, ការទូទាត់តាមបែបឌីជីថល, បច្ចេកវិទ្យាកុំព្យូទ័រក្លោដ, ទិន្នន័យធំ និងស្វ័យប្រវត្តិកម្មក្នុងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយពង្រឹងការផ្តល់សេវាដល់ប្រជាពលរដ្ឋ និងអាជីវករ, សន្សំសំចៃថវិកា, បង្កើនប្រសិទ្ធភាព និងផលិតភាពការងារ, ពង្រឹងតម្លាភាព និងភាពបើកចំហ និងការពារទិន្នន័យ និងព័ត៌មានសំខាន់របស់រដ្ឋាភិបាល។ ———————————— #Cambodia4point0 #ResearchArticle #DigitalGovernment
អត្ថបទសិក្សា ស្ដីពី “ការអប់រំស្ទែមនៅកម្ពុជា” ការលើកកម្ពស់ការអប់រំស្ទែម ដែលរួមមានការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយឱ្យសិស្ស-និស្សិតមាននូវជំនាញសមស្របសម្រាប់ទីផ្សារការងារថ្មី ព្រមទាំងអាចជួយឱ្យពួកគេមានភាពរីករាយក្នុងការសិក្សា, បង្កើនសមត្ថភាពធ្វើការងារជាក្រុម និងពង្រឹងការគិតត្រិះរិះពិចារណាជាដើម។ #Cambodia4point0 #ResearchArticle #STEMEducation
បច្ចេកវិទ្យាថាមពលកកើតឡើងវិញ ដូចជា បច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ, បច្ចេកវិទ្យាវារីអគ្គិសនី, បច្ចេកវិទ្យាទួរប៊ីនខ្យល់ និងបច្ចេកវិទ្យាជីវថាមពលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលអគ្គិសនីពីបរទេស, កាត់បន្ថយហានិភ័យលើបរិស្ថាន, ធានានិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល, កាត់បន្ថយការចំណាយ, កាត់បន្ថយការប្រើប្រាស់ទឹក និងកាត់បន្ថយកាកសំណល់។ #Cambodia4point0 #ResearchArticle #RenewableEnergy
អត្ថបទសិក្សា ស្ដីពី “ឧបករណ៍ឆ្លាតសម្រាប់អាជីវកម្ម” ការរីកចម្រើននៃបច្ចេកវិទ្យាបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលមនុស្សរស់នៅ ការបំពេញការងារ ការធ្វើអាជីវកម្ម ការសិក្សារៀនសូត្រ និងការទំនាក់ទំនងគ្នាជាដើម។ ជាក់ស្តែង វត្តមាននៃឧបករណ៍ឆ្លាតបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនូវដំណើរការអាជីវកម្ម ដោយបានជួយអាជីវករក្នុងការពង្រឹងការផ្តល់សេវាកម្មដល់អតិថិជន, ជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ, ជួយសម្រួលដល់ការធ្វើការងារពីចម្ងាយ, ជួយសន្សំសំចៃថវិកា និងជួយរក្សាសុវត្ថិភាពកន្លែងប្រកបអាជីវកម្មផងដែរ។ #Cambodia4point0 #ResearchArticle #SmartDevices
អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា និងវិស័យពាណិជ្ជកម្មនៅកម្ពុជា” វិស័យពាណិជ្ជកម្មនៅកម្ពុជាកំពុងរីកចម្រើនជាលំដាប់ បើទោះបីជាមានវត្តមាននៃវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។ នេះក៏ដោយសារតែពាណិជ្ជករនៅតែអាចបន្តការលក់នូវផលិតផល ឬសេវាកម្មនានាបាន តាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់ប្រាក់តាមបែបឌីជីថល។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាក៏បានជួយបង្កើននូវផលិតភាព និងស័ក្តិសិទ្ធិភាពការងាររបស់ពាណិជ្ជករ ព្រមទាំងជួយពង្រឹងសេវាកម្មកាន់តែល្អសម្រាប់អតិថិជន ដែលធ្វើឱ្យការធ្វើពាណិជ្ជកម្មកាន់តែមានភាពប្រកួតប្រជែងថែមទៀត។ ———————————— #Cambodia4point0 #ResearchArticle #TechandBusiness
ក្រុមជនងាយរងគ្រោះនៃបណ្តាប្រទេសនានាជុំវិញពិភពលោក បាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលរារាំងពួកគាត់ក្នុងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមបានពេញលេញដូចជនដទៃ។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់បរិយាបន្នសង្គម បច្ចេកវិទ្យាជាច្រើនត្រូវបានបង្កើតឡើងសម្រាប់ជួយសម្រួលដល់ក្រុមជនងាយរងគ្រោះក្នុងការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ព្រមទាំងបង្កើនឱកាសដល់ពួកគាត់ក្នុងការទទួលបាននូវធនធាន និងសេវានានា។
អត្ថបទសិក្សា ស្ដីពី “ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា” ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យានៅស្ទើគ្រប់បណ្តាប្រទេសជុំវិញសកលលោក រួមទាំងកម្ពុជា នៅមានចំនួនតិចនៅឡើយ ដោយសារឧបសគ្គមួយចំនួនដូចជា បទដ្ឋានសង្គម, ចំណង់ចំណូលចិត្ត, កង្វះការយល់ដឹងពីវិស័យបច្ចេកវិទ្យា, កង្វះការលើកទឹកចិត្តពីគ្រួសារ និងកង្វះគំរូជាស្ត្រី ដែលបានរារាំងពួកគេក្នុងការចូលរួមក្នុងវិស័យនេះ។ ហេតុនេះហើយ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ត្រូវបន្តរួមគ្នាបញ្ជ្រាបការយល់ដឹងពីវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត, បន្តផ្តល់ការលើកទឹកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ស្ត្រី ដើម្បីទាក់ទាញឱ្យស្ត្រីចូលរួមក្នុងវិស័យដ៏សំខាន់នេះកាន់តែច្រើន៕ ———————————— #Cambodia4Point0 #WomenandTech #ស្ត្រីនិងបច្ចេកវិទ្យា
បណ្តាប្រទេសជាច្រើនជុំវិញពិភពលោកសុទ្ធតែបាននឹងកំពុងជួបប្រទះនូវបញ្ហាប្រឈមដែលកើតចេញពីកំណើនប្រជាជនមករស់នៅក្នុងទីក្រុង ដែលបានបង្កជាសម្ពាធដល់បរិស្ថាន, ធនធាន និងនិរន្តរភាពសង្គមសេដ្ឋកិច្ច ដែលតម្រូវឱ្យមានការរៀបចំផែនការឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ក្នុងន័យនេះ ការធ្វើនគរូបនីយកម្មពិតជាមានសារៈសំខាន់ និងភាពចាំបាច់ សម្រាប់ការធានានិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការធ្វើផែនការនគរូបនីយកម្ម ដែលអាចជួយឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៅក្នុងទីក្រុង សំដៅធានាការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងបរិយាបន្ន។ #Cambodia4Point0 #ResearchArticle #TechandUrbanization #បច្ចេកវិទ្យានិងនគរូបនីយកម្ម
ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា អ្នកវាយប្រហារតាមប្រព័ន្ធអ៉ីនធឺណិតក៏កាន់តែស្វែងរកគន្លឹះ និងវិធីសាស្រ្តថ្មីៗក្នុងការប្រព្រឹត្តល្មើស ដើម្បីអាចទាញយកផលប្រយោជន៍កាន់តែច្រើនពីជនរងគ្រោះ ដែលបង្កជាហានិភ័យយ៉ាងខ្លាំងដល់ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូបដែលជាអ្នកប្រើប្រាស់អ៉ីនធឺណិត។ #Cambodia4Point0 #ResearchArticle #Cybersecurity