តើអ្វីទៅជាភស្តុភារកម្មវៃឆ្លាត (Smart Logistics)? ហើយមានអត្ថប្រយោជន៍យ៉ាងដូចម្ដេចខ្លះ? #Cambodia4point0 #SmartLogistics

ការវិវត្តយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា ស្របពេលជាមួយនឹងការកើនឡើង និងការប្រែប្រួលឥតឈប់ឈរនៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានជម្រុញឲ្យឌីជីថលរូបនីយកម្មនៅក្នុងវិស័យទេសចរណ៍ កាន់តែមានភាពចាំបាច់ និងចំពេលវេលា។ ខាងក្រោមនេះជាអត្ថបទសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលផ្តោតសំខាន់លើសក្តានុពលនៃបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាតនៅកម្ពុជា សំដៅចូលរួមដល់ការរក្សា និងបង្កើនភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍ជាតិ ក៏ដូចជាធានានិរន្តរភាពនៃការអភិវឌ្ឍ នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។

អត្ថបទសិក្សា ស្តីពី «បច្ចេកវិទ្យា និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ» នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ ចូលរួមដល់ការពង្រឹងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចប្រទេសនីមួយៗ។ ដោយឡែក សម្រាប់កម្ពុជា យើងក៏មានសក្តានុពលក្នុងការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព សំដៅចូលរួមដល់ការរក្សា និងពង្រឹងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ ទាំងនៅក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។

គោលដៅនៃការធ្វើបទបង្ហាញដែលជោគជ័យ គឺអ្នកធ្វើឲ្យអ្នកវិនិយោគដណ្តើមគ្នាចង់បោះទុនក្នុងក្រុមហ៊ុនយើង។ ពិតមែនតែវាស្តាប់ទៅដូចជាល្អពេក តែវាពិតជាអាចទៅរួច។ មជ្ឈមណ្ឌលកម្ពុជា ៤.០ សូមលើកពីវិធីសាស្ត្រធ្វើបទបង្ហាញគម្រោងអាជីវកម្មបង្កើតថ្មី (Startups) ទៅកាន់អ្នកវិនិយោគដើម្បីទទួលបានការបណ្តាក់ទុន។ ចូលរួមចែករំលែកបទពិសោធន៍របស់អ្នកនៅក្នុង Comment ខាងក្រោម ដកស្រង់ចេញពី៖ www.entrepreneur.com #Cambodia 4.0 Center #PitchtoInvestorTips

បច្ចេកវិទ្យាកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងគ្រប់វិស័យសេដ្ឋកិច្ច-សង្គម សំខាន់ៗ ក្នុងនោះបច្ចេកវិទ្យាក៏បាននឹងកំពុងដើរតួយ៉ាងសកម្មផងដែរក្នុងការធ្វើទំនើបកម្មវិស័យ អប់រំ។ ជាងនេះទៅទៀត ខណៈពេលដែលវិបត្តិនៃការរីករាលដាលជំងឺកូវីដ -១៩ បានបង្ខំឲ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលនៅស្ទើរទូទាំងពិភពលោកត្រូវបិទទ្វារ វត្តមានបច្ចេកវិទ្យាបានបង្ហាញកាន់តែច្បាស់អំពីសារ:សំខាន់របស់ខ្លួន ក្នុងការផ្តល់ជាដំណោះស្រាយ សម្រាប់ធានាបាននូវនិរន្តរភាពក្នុងការបណ្តុះបណ្តាល។ ខាងក្រោមនេះជាអត្ថបទសិក្សារបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដែលផ្តោតសំខាន់លើទំនាក់ទំនងរវាង «បច្ចេកវិទ្យា និងវិស័យអប់រំវៃឆ្លាតនៅកម្ពុជា» ទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។