អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ” ចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មដំបូងរហូតមកដល់យុគសម័យឌីជីថលនាពេលបច្ចុប្បន្ន ការវិនិយោគលើបច្ចេកវិទ្យា ដូចជា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT), បញ្ញាសិប្បនិម្មិត (AI), Cloud Computing, និង IoT គឺពិតជាមានសារៈសំខាន់ណាស់ ដោយបច្ចេកវិទ្យាទាំងនេះបានបង្កើនផលិតភាព ជំរុញនវានុវត្តន៍ និងបើកផ្លូវឱ្យអាជីវកម្មអាចចូលទៅកាន់ទីផ្សារសកលបាន។ ការប្រើប្រាស់បច្ចេកវិទ្យាមិនត្រឹមតែកែលម្អដំណើរការផលិតកម្ម និងការសម្រេចចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្លាស់ប្ដូរទីផ្សារការងារ ដោយបង្កើតឱកាសការងារថ្មីៗផងដែរ។ ដោយមើលឃើញពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបបណ្តាប្រទេសជាច្រើនលើសកលលោក ជាពិសេសប្រទេសហ្វីលីពីន បានព្យាយាមជំរុញ និងពង្រីកបន្ថែមលើការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចប្រទេស។ ———————————— #cambodia4point0 #researcharticle #ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ

អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យាធានារ៉ាប់រង” ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មធានារ៉ាប់រង តាមរយៈការរួមបញ្ចូលគ្នារវាងការធានារ៉ាប់រង និងបច្ចេកវិទ្យា បានក្លាយជាកត្តាសំខាន់មួយ ក្នុងការធ្វើបរិវត្តកម្មធានារ៉ាប់រងបែបប្រពៃណី ហើយបង្កើតបានជាយុគសម័យថ្មីនៃការផ្តល់សេវាធានារ៉ាប់រងឌីជីថល។ ការផ្លាស់ប្តូរពីប្រព័ន្ធធានារ៉ាប់រងបែបប្រពៃណីទៅជាប្រព័ន្ធឌីជីថល បានធ្វើឱ្យសេវាកម្មធានារ៉ាប់រងកាន់តែមានប្រសិទ្ធភាព តម្លាភាព និងសមស្របនឹងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យាឌីជីថល ដូចជា AI, Machine Learning, Blockchain និង IoT បានជួយបង្កើនល្បឿននៃប្រតិបត្តិការ កាត់បន្ថយការចំណាយ និងការក្លែងបន្លំ ព្រមទាំងធ្វើឱ្យអតិថិជនទទួលបានបទពិសោធល្អប្រសើរជាងមុនផងដែរ។ ———————————— #cambodia4point0 #researcharticle #បច្ចេកវិទ្យាធានារ៉ាប់រង #insurtech

អត្ថបទសិក្សា ស្ដីពី “ដានជើងឌីជីថល” នៅក្នុងបរិបទនៃសង្គមឌីជីថលបច្ចុប្បន្ន ដានជើងឌីជីថលបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ដែលនឹងជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាទាំងការធ្វើទំនាក់ទំនង, ការសិក្សា, ការបំពេញកិច្ចការងារ, ការកម្សាន្ត។ បច្ចុប្បន្ននេះ ដានជើងឌីជីថល ត្រូវបានកំណត់ថាជាដាននៃទិន្នន័យ ឬព័ត៌មាន ដែលអ្នកប្រើប្រាស់បន្សល់ទុកនៅពេលប្រើប្រាស់អ៊ីនធឺណិត។ អ្នកប្រើប្រាស់អាចបន្សល់ទុកដាននៃទិន្នន័យដោយមិនបានដឹងខ្លួន តាមរយៈសកម្មភាពមួយចំនួន ដូចជា ការបង្ហោះតាមបណ្ដាញសង្គម, ការទិញទំនិញអនឡាញ, ការបំពេញព័ត៌មានអនឡាញ និងការចូលមើលគេហទំព័រនានាជាដើម។ ———————————— #cambodia4point0 #researcharticle #ដានជើងឌីជីថល #digitalfootprint

អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា Drone” ដំណើរវិវត្តនៃបច្ចេកវិទ្យា Drone បានក្លាយជាការវិវត្តដ៏សំខាន់មួយក្នុងយុគសម័យឌីជីថល ដែលមិនត្រឹមតែផ្លាស់ប្តូរវិស័យយោធា ប៉ុន្តែបានពង្រីកវិសាលភាពនៃការប្រើប្រាស់រហូតដល់វិស័យសេដ្ឋកិច្ច និងឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ដឹកជញ្ជូន បរិស្ថាន ទេសចរណ៍ និងភាពយន្តផងដែរ។ ប្រទេសជាច្រើនរួមទាំងកម្ពុជាបានឃើញពីសក្តានុពលនៃការប្រើប្រាស់ និងការអភិវឌ្ឍបច្ចេកវិទ្យានេះ ដែលជាឱកាសមួយសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច បង្កើនប្រសិទ្ធភាពការងារ និងពង្រឹងសុវត្ថិភាពសង្គម។ ———————————— #cambodia4point0 #researcharticle #បច្ចេកវិទ្យាdrone #drone #technology

អត្ថបទសិក្សា ស្ដីពី “សុខាភិបាលឌីជីថល” សុខាភិបាលឌីជីថលបានផ្លាស់ប្តូរយ៉ាងខ្លាំងដល់វិធីសាស្រ្តនៃការផ្តល់សេវាសុខាភិបាលនៅលើសកលលោក។ ជាមួយនឹងបច្ចេកវិទ្យាឌីជីថលដែលមានការរីកចម្រើន ដូចជា AI, IoMT, VR/AR, និងសន្តិសុខសាយប័រ បានបង្កើនគុណភាព និងភាពងាយស្រួលក្នុងការផ្តល់និងទទួលបានសេវាថែទាំសុខភាព ដោយកាត់បន្ថយការចំណាយ និងពេលវេលារង់ចាំ។ សម្រាប់កម្ពុជា យើងក៏បាននិងកំពុងបោះជំហានសំខាន់ៗក្នុងការអភិវឌ្ឍវិស័យនេះ ដោយរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្រដ៏ច្បាស់លាស់សម្រាប់សុខាភិបាលឌីជីថល។ ———————————— #Cambodia4point0 #researcharticle #digitalhealth #ខាភិបាលឌីជីថល

អត្ថបទសិក្សា ស្ដីពី “កសិកម្មវៃឆ្លាត” ការធ្វើកសិកម្មមានការវិត្តតាំងពីយូរណាស់មកហើយ ចាប់តាំងពីការពឹងផ្អែកទាំងស្រុងលើកម្លាំងពលកម្មមនុស្ស គំរូអាកាសធាតុធម្មជាតិ និងឧបករណ៍សាមញ្ញរហូតដល់មានការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជា IoT, Drone, GPS និង AI ដើម្បីបង្កើនប្រសិទ្ធភាពធនធាន, បង្កើនផលិតភាព និងនិរន្តរភាព, ពង្រឹងសន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុ, លើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពនៅក្នុងប្រព័ន្ធផ្គត់ផ្គង់ចំណីអាហារ, ជំរុញការចូលរួមរបស់អ្នកប្រើប្រាស់ និងការជឿទុកចិត្តលើប្រព័ន្ធអាហារ ដែលទាំងនេះជួយជំរុញឱ្យការធ្វើកសិកម្មកាន់តែមានភាពទំនើប និងវៃឆ្លាតជាងមុន។ ———————————— សូមចូលគេហទំព័ររបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីទាញយក ឬអានអត្ថបទទាំងស្រុងជា eBook https://cambodia4point0.org/kh/pdf-content/research-papers #Cambodia4point0 #researcharticle #កសិកម្មវៃឆ្លាត #smartagriculture

អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា Blockchain” បច្ចេកវិទ្យា Blockchain ពិតជាមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្ម និងស្ថាប័ន ដែលពឹងពាក់ដំណើរការលើប្រព័ន្ធព័ត៌មាន និងប្រតិបត្តិការហិរញ្ញវត្ថុ ដោយបច្ចេកវិទ្យានេះធ្វើការបានយ៉ាងល្អសម្រាប់ការចែកចាយព័ត៌មាន ដោយផ្តល់នូវព័ត៌មានបានក្នុងពេលវេលាជាក់ស្តែង, មានសុវត្ថិភាព និងមិនអាចធ្វើការផ្លាស់ប្តូរបាន។ ក្នុងនោះ ប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជា បាននិងកំពុងព្យាយាមជំរុញការប្រើប្រាស់ និងទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យានេះផងដែរ។ ———————————— សូមចូលគេហទំព័ររបស់មជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីទាញយក ឬអានអត្ថបទទាំងស្រុងជា eBook https://cambodia4point0.org/kh/pdf-content/research-papers #Cambodia4point0 #ResearchArticle #blockchain #blockchaintechnology #បច្ចេកវិទ្យាប្លុកឆេន

អត្ថបទសិក្សា ស្ដីពី “សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ” ការវិវត្តឥតឈប់ឈរនៃពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាបានក្លាយជាអាវុធមុខពីរ ដែលមានសមត្ថភាពក្នុងការបង្កើតរឿងល្អៗដល់កុមារ ប៉ុន្តែក៏អាចបង្កជាហានិភ័យដល់កុមារផងដែរ ប្រសិនបើមិនការគ្រប់គ្រងឱ្យបានហ្មត់ចត់។ ជាក់ស្តែង ឧបករណ៍ឌីជីថលមួយចំនួន អាចប្រើប្រាស់ដើម្បីជាជំនួយក្នុងការគ្រប់គ្រងការប្រើប្រាស់ប្រចាំថ្ងៃរបស់កុមារ ទាំងការគ្រប់គ្រងលើមាតិកា និងកំណត់ការចូលប្រើប្រាស់នានាដែលអាចបង្កគ្រោះថ្នាក់ដល់កុមារ។ ———————————— #Cambodia4point0 #ResearchArticle #ChildOnlineProtection #សុវត្ថិភាពកុមារ #សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ

អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា និងអនាគតនៃការងារ” ការរួមបញ្ចូលនៃបច្ចេកវិទ្យាទៅគ្រប់ទិដ្ឋភាពនៃកន្លែងធ្វើការបាននិងកំពុងផ្លាស់ប្ដូរមិនត្រឹមតែឧបករណ៍ដែលយើងប្រើប្រាស់សម្រាប់បំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្លាស់ប្ដូររបៀបរបបនៃការបំពេញកិច្ចការងារស្ទើរតែទាំងស្រុង ក៏ដូចជាតម្រូវការជំនាញថ្មីៗបន្ថែម ដើម្បីអាចដើរឱ្យទាន់ការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាទាំងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ———————————— #Cambodia4point0 #ResearchArticle #TechandFutureofWork #បច្ចេកវិទ្យានិងអនាគតនៃការងារ

អត្ថបទសិក្សា ស្ដីពី “ហេដ្ឋារចនាសម្ព័ន្ធឌីជីថល” កម្ពុជាបានមើលឃើញពីភាពចាំបាច់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីធ្វើជាមូលដ្ឋានក្នុងការជំរុញការធ្វើបវិវត្តកម្មឌីជីថល តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥, គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ផែនការបង្កើតសួនឌីជីថល និងមានការវិនិយោគពីវិស័យឯកជននានាផងដែរ។ ដូច្នេះ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលពិតជាមានសារៈសំខាន់ និងមានភាពចាំបាច់បំផុតនៅក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន ហើយគេជឿជាក់ថា នាថ្ងៃអនាគតការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលនឹងត្រូវបានជំរុញកាន់តែខ្លាំងឡើងដោយបច្ចេកវិទ្យាឌីជីថលដែលកំពុងតែមានស្រាប់ និងបច្ចេកវិទ្យាឌីជីថលបង្កើតថ្មី។ #Cambodia4point0 #ResearchArticle #DigitalInfrastructure #ហេដ្ឋារចនាសម្ព័ន្ធឌីជីថល