អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា AR & VR” ករណីសិក្សាប្រទេសកម្ពុជា, សហរដ្ឋអាម៉េរិក និងចិន ការកកើតនៃបច្ចេកវិទ្យា VR បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ១៨៣៨ មកម៉្លេះ ដែលពេលនោះឧបករណ៍ដំបូងគេដែលបានបង្កើតឡើងអាចផ្សារភ្ជាប់ជាមួយពិភពនិម្មិត ហើយត្រូវបានគេស្គាល់ថាជា The Stereoscope ដោយឧបករណ៍នោះប្រើប្រាស់កាត Stereo ឬរូបភាពពីរ ដែលបង្ហាញទិដ្ឋភាពដូចគ្នា ប៉ុន្តែប្រសិនបើមើលពីមុំ ឬទិសផ្សេងគ្នា នឹងលេចឡើងពីភាពខុសគ្នារវាងរបៀបដែលភ្នែកឆ្វេង និងស្តាំមើលឃើញ។ បច្ចេកវិទ្យា AR & VR ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកជំរុញឱ្យមានការរីកចម្រើនទៅមុខទាក់ទងនឹងបរិវត្តកម្មឌីជីថល និងការបង្កើតថ្មី ហើយគេជឿជាក់ថាបច្ចេកវិទ្យាទាំងពីរនេះនឹងធ្វើឱ្យមានការផ្លាស់ប្តូរជាច្រើននៅក្នុងវិស័យសំខាន់ៗ ដូចជា វិស័យអប់រំ, វិស័យសុខាភិបាល និងវិស័យឧស្សាហកម្ម។ ការផ្លាស់ប្តូរទាំងអស់នេះនឹងកែប្រែរបៀបរបបនៃការរស់នៅ, ការបំពេញកិច្ចការងារ, ការធ្វើអាជីវកម្ម និងការសិក្សា ឱ្យកាន់តែសម្បូរបែប និងមានភាពងាយស្រួល ព្រមទាំងអាចបង្កើតបានជាការងារថ្មីៗជាច្រើននាពេលអនាគត៕ #Cambodia4point0 #AugmentedReality #AR #VirtualReality #VR #ResearchArticle
អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យាអាហារ” ការកែច្នៃអាហារត្រូវបានអនុវត្តន៍ជាយូរណាស់មកហើយ ដែលមានការអនុវត្តនៅក្នុងសម័យ Pleistocene ដំបូងដោយប្រើប្រាស់កំដៅដើម្បីរក្សាទុកអាហារឱ្យបានយូរ។ រហូតមកដល់ឆ្នាំ ១៨១០ មានជាការកែច្នៃអាហារទំនើបដំបូងដោយលោក Nicholas Appert ដោយលោកបានបង្កើតជាកំប៉ុងដែលអាចរក្សាទុកអាហារបានរយៈពេលយូរ។ ការសិក្សាស្រាវជ្រាវបន្ថែមក៏ចាប់ផ្តើមពីពេលនោះមក រហូតឈានមកដល់មានការប្រើប្រាស់បច្ចេកវិទ្យាផងដែរ ដែលសព្វថ្ងៃនេះត្រូវបានគេហៅថា បច្ចេកវិទ្យាអាហារ។ ក្នុងនោះប្រទេសកម្ពុជា ក៏បានព្យាយាមខិតខំកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មអាហារ និងភេសជ្ជៈ (F&B) តាមរយៈការដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដូចជា គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥, គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០២០-២០៣០ និង គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ ព្រមទាំងសហការជាមួយបណ្តាប្រទេសនានាដើម្បីបង្កើតវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាអាហារផងដែរ។ ———————————— សូមចូលគេហទំព័រមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីអានអត្ថបទជា e-book https://cambodia4point0.org/kh/pdf-content/research-papers #Cambodia4point0 #ResearchArticle #បច្ចេកវិទ្យាអាហារ #FoodTech #FoodandBeverage
អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា 3D Printing” ករណីសិក្សាក្នុងប្រទេសកម្ពុជា, តំបន់អាស៊ាន និងសហរដ្ឋអាម៉េរិក ការវិវត្តរបស់បច្ចេកវិទ្យា 3D Printing គឺពិតជាមិនអាចមើលរំលងបាន ដោយបច្ចេកវិទ្យានេះបានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងស្ទើរគ្រប់ផ្នែក និងគ្រប់វិស័យនៃជីវិតរបស់យើង។ ការប្រើប្រាស់បច្ចេកវិទ្យា 3D Printing បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនូវបដិវត្តន៍ឧស្សាកម្ម ៤.០ និងបានជះឥទ្ធិពលទៅលើគ្រប់វិស័យ ជាពិសេស វិស័យយានអវកាស, វិស័យសុខាភិបាល, វិស័យផលិតកម្ម, វិស័យសំណង់ និងវិស័យអប់រំ ដោយបានផ្តល់អត្ថប្រយោជន៍ ដូចជា ពង្រឹងគុណភាពផលិត, មានល្បឿនលឿន, រក្សាភាពប្រកួតប្រជែង, កាត់បន្ថយចំណាយ, កាត់បន្ថយការខូចខាត និងរក្សាបាននូវនិរន្តរភាព។ ជាក់ស្តែង ប្រទេសកម្ពុជាកំពុងបង្កើនសន្ទុះក្នុងការចាប់យកបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងអំឡុង និងក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ដោយបានខិតខំព្យាយាមពន្លឿនបរិវត្តកម្មឌីជីថលក្នុងប្រទេស ដើម្បីអាចសម្របខ្លួនទៅនឹងការវិវត្តរបស់បច្ចេកវិទ្យា, ទាញយកប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យា និងជំរុញវឌ្ឍនភាពបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព និងជឿនលឿនផងដែរ។ ———————————— #Cambodia4point0 #3DPrinting #ResearchArticle
អត្ថបទសិក្សា ស្ដីពី “បញ្ញាសិប្បនិម្មិត” ករណីសិក្សាប្រទេសចិន និងកម្ពុជា ដើមកំណើតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានតាំងពីយូរណាស់មកហើយ ប៉ុន្តែបច្ចេកវិទ្យានេះទើបតែទទួលបានប្រជាប្រិយភាពក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែគេបានមើលឃើញពីសក្តានុពលដ៏ធំធេងរបស់បច្ចេកវិទ្យាមួយនេះ ថាអាចមានឥទ្ធិពលជ្រៀតចូលស្ទើរគ្រប់វិស័យ និងក្លាយជាធាតុចូលមួយដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គម។ រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបានកំពុងព្យាយាមជំរុញការអភិវឌ្ឍបច្ចេកវិទ្យានេះ ដោយបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយ, ផែនទីបង្ហាញផ្លូវ និងបណ្តុំឯកសារស្រាវជ្រាវសំខាន់ៗជាធាតុចូលបន្ថែម ដើម្បីឱ្យកម្ពុជាអាចទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យានេះមកអភិវឌ្ឍន៍ប្រទេសទាំងក្នុងពេលបច្ចុប្បន្ន និងប៉ុន្មានឆ្នាំទៅមុខទៀត៕ ———————————— សូមចូលគេហទំព័រមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីអានអត្ថបទជា e-book https://cambodia4point0.org/kh/pdf-content/research-papers #Cambodia4point0 #ResearchArticle #ArtificialIntelligence #AI #បញ្ញាសិប្បនិម្មិត
អត្ថបទសិក្សា ស្ដីពី “អុីនធឺណិតនៃវត្ថុ” បច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុបានផ្តល់ជាអត្ថប្រយោជន៍ជាច្រើនទៅដល់ប្រជាជនទូទៅ, សហគ្រិន និងម្ចាស់អាជីវកម្ម ដោយបានជួយបង្កើនផលិតភាពការងារ, កាត់បន្ថយថ្លៃប្រតិបត្តិការ, លើកកម្ពស់គុណភាពជីវិត, បង្កើនសុវត្ថិភាព, ជួយសហគ្រិន និងម្ចាស់អាជីវកម្មឱ្យធ្វើការសម្រេចចិត្តផ្អែកលើទិន្នន័យបានប្រសើរជាងមុន និងអាចឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង ព្រមទាំងបញ្ជាឧបករណ៍ឱ្យដំណើរការស្វ័យប្រវត្តិបានផងដែរ។ គេរំពឹងថាការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុនឹងមានការកើនឡើងនាពេលអនាគត ដែលអាចជួយជំរុញប្រសិទ្ធភាពបច្ចេកវិទ្យា 5G, លើកកម្ពស់ឧស្សាហកម្មឆ្លាតវៃ និងអាចគ្រប់គ្រងការប្រែប្រួលអាកាសធាតុបានផងដែរ។ ———————————— #Cambodia4point0 #ResearchArticle #InternetofThings #IoT
អត្ថបទសិក្សា ស្ដីពី “ជំនាញឌីជីថល” ការដែលមានជំនាញឌីជីថលបានក្លាយជាភាពចំាបាច់មួយសម្រាប់មនុស្សគ្រប់រូប ក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការទីផ្សារការងារនៅក្នុងយុគសម័យឌីជីថលនេះ។ ជាមួយជំនាញឌីជីថលទាំង ៣ កម្រិត រួមមានជំនាញឌីជីថលកម្រិតមូលដ្ឋាន, មធ្យម និងខ្ពស់ បានអនុញ្ញាតឱ្យយើងទាំងអស់គ្នាអាចទទួលបានអត្រាការងារខ្ពស់, ទទួលបានការងារដែលមានប្រាក់ខែល្អ, រក្សានិរន្តរភាពការងារ និងអាចប្រើប្រាស់ជំនាញទាំងនោះមកចាប់ផ្តើម ឬពង្រីកអាជីវកម្មបន្ថែមផងដែរ។ ———————————— #Cambodia4point0 #ResearchArticle #TechandDigitalSkills
បច្ចេកវិទ្យា ដើរតួយ៉ាងសំខាន់សម្រាប់ជាជំនួយដល់ការធ្វើកសិកម្មលើទឹក ដែលបច្ចេកវិទ្យាទាំងនោះមាន ដូចជា អុីនធឺណិតនៃវត្ថុ, បញ្ញាសិប្បនិមិ្មត និងម៉ាស៊ីនសិក្សាជាដើម បានរួមចំណែកក្នុងការជួយបង្កើនប្រសិទ្ធភាពដាំដុះ, ទទួលបានទិន្នផលខ្ពស់ និងកម្រិតប៉ះពាល់ទាបទៅលើបរិស្ថានផងដែរ។ ———————————— #Cambodia4point0 #ResearchArticle #HydroponicFarming
បច្ចេកវិទ្យាអុីនធឺណិតនៃវត្ថុ បានក្លាយជាផ្នែកមួយដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ឌីជីថល ហើយការប្រើប្រាស់បច្ចេកវិទ្យានេះបានបង្កភាពងាយស្រួល និងជាមធ្យោបាយដ៏មានប្រសិទ្ធភាពជួយដល់ការរក្សាទុកផលិតផល, ការផ្ទៀងផ្ទាត់ផលិតផល និងការដឹកជញ្ជូន ដែលបានបង្កើនការគ្រប់គ្រងគុណភាពនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូល ពីដើមខ្សែ ដល់ចុងខ្សែ ទាំងនៅក្នុងវិស័យឧស្សាហកម្ម, វិស័យកសិកម្ម និងវិស័យសេវាកម្ម។ #Cambodia4point0 #ResearchArticle #TechandDigitalSupplyChain
ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងវិស័យធនាគារមានសន្ទុះកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។ ដោយឡែក នៅកម្ពុជា យើងសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ក្នុងការជំរុញ និងលើកកម្ពស់នូវការចាប់យកបច្ចេកវិទ្យាឌីជីថល សម្រាប់វិស័យធនាគារនៅក្នុងប្រទេស តាមរយៈការបន្តដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងការដាក់ឱ្យប្រើប្រាស់នូវថ្នាលឌីជីថល រួមទាំងបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្រួលដល់ការទូទាត់, ការបំពេញការងារ និងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ។ #Cambodia4point0 #ResearchArticle #DigitalBanking
អត្ថបទសិក្សា ស្ដីពី “គេហទំព័រ ៣.០” (Web 3.0) បើទោះបីជា Web 3.0 ស្ថិតក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍នៅឡើយ ប៉ុន្តែយើងបានឃើញពីសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងនៃជំនាន់ទី ៣ នៃ Web នេះ នៅក្នុងក្របខណ្ឌសកលលោក។ ជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត, ម៉ាស៊ីនសិក្សា, គេហទំព័រ Semantic, Blockchain, the Metaverse និងកិច្ចសន្យាឆ្លាត បានរួមចំណែកក្នុងការបង្កើតបានជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាង Web 3.0 ដែលបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ដូចជា ការស្វែងរកព័ត៌មានប្រកបដោយប្រសិទ្ធភាព, តម្លាភាព, ទំនុកចិត្ត, សុវត្ថិភាព, កាត់បន្ថយការចំណាយ និងមានសិទ្ធិក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួនបានកាន់តែប្រសើរ។ #Cambodia4point0 #ResearchArticle #Web3point0