អត្ថបទសិក្សា ស្ដីពី “សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ” ការវិវត្តឥតឈប់ឈរនៃពិភពឌីជីថលនាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាបានក្លាយជាអាវុធមុខពីរ ដែលមានសមត្ថភាពក្នុងការបង្កើតរឿងល្អៗដល់កុមារ ប៉ុន្តែក៏អាចបង្កជាហានិភ័យដល់កុមារផងដែរ ប្រសិនបើមិនការគ្រប់គ្រងឱ្យបានហ្មត់ចត់។ ជាក់ស្តែង ឧបករណ៍ឌីជីថលមួយចំនួន អាចប្រើប្រាស់ដើម្បីជាជំនួយក្នុងការគ្រប់គ្រងការប្រើប្រាស់ប្រចាំថ្ងៃរបស់កុមារ ទាំងការគ្រប់គ្រងលើមាតិកា និងកំណត់ការចូលប្រើប្រាស់នានាដែលអាចបង្កគ្រោះថ្នាក់ដល់កុមារ។ ———————————— #Cambodia4point0 #ResearchArticle #ChildOnlineProtection #សុវត្ថិភាពកុមារ #សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ
អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា និងអនាគតនៃការងារ” ការរួមបញ្ចូលនៃបច្ចេកវិទ្យាទៅគ្រប់ទិដ្ឋភាពនៃកន្លែងធ្វើការបាននិងកំពុងផ្លាស់ប្ដូរមិនត្រឹមតែឧបករណ៍ដែលយើងប្រើប្រាស់សម្រាប់បំពេញការងារប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្លាស់ប្ដូររបៀបរបបនៃការបំពេញកិច្ចការងារស្ទើរតែទាំងស្រុង ក៏ដូចជាតម្រូវការជំនាញថ្មីៗបន្ថែម ដើម្បីអាចដើរឱ្យទាន់ការវិវត្តឥតឈប់ឈរនៃបច្ចេកវិទ្យាទាំងនាពេលបច្ចុប្បន្ន និងនាពេលអនាគត។ ———————————— #Cambodia4point0 #ResearchArticle #TechandFutureofWork #បច្ចេកវិទ្យានិងអនាគតនៃការងារ
អត្ថបទសិក្សា ស្ដីពី “ហេដ្ឋារចនាសម្ព័ន្ធឌីជីថល” កម្ពុជាបានមើលឃើញពីភាពចាំបាច់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីធ្វើជាមូលដ្ឋានក្នុងការជំរុញការធ្វើបវិវត្តកម្មឌីជីថល តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥, គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥, ផែនការបង្កើតសួនឌីជីថល និងមានការវិនិយោគពីវិស័យឯកជននានាផងដែរ។ ដូច្នេះ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលពិតជាមានសារៈសំខាន់ និងមានភាពចាំបាច់បំផុតនៅក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន ហើយគេជឿជាក់ថា នាថ្ងៃអនាគតការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលនឹងត្រូវបានជំរុញកាន់តែខ្លាំងឡើងដោយបច្ចេកវិទ្យាឌីជីថលដែលកំពុងតែមានស្រាប់ និងបច្ចេកវិទ្យាឌីជីថលបង្កើតថ្មី។ #Cambodia4point0 #ResearchArticle #DigitalInfrastructure #ហេដ្ឋារចនាសម្ព័ន្ធឌីជីថល
អត្ថបទសិក្សា ស្ដីពី “សុវត្ថិភាពទិន្នន័យ” សុវត្ថិភាពទិន្នន័យគឺជាដំណើរការនៃការការពារព័ត៌មានឌីជីថលពីការលួច ឬការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ សុវត្ថិភាពទិន្នន័យរួមបញ្ចូលនូវការអនុវត្តបច្ចេកវិទ្យា និងគោលនយោបាយជាច្រើនដែលត្រូវបានរចនាឡើង ដើម្បីធានាឱ្យបាននូវ Confidentiality, Integrity, Authenticity និង Availability ហើយបានផ្តល់ឱ្យនូវអត្ថប្រយោជន៍ជាច្រើន ដូចជា ជួយការពារការបាត់បង់ ឬការបំពានលើទិន្នន័យសំខាន់ ឬរសើប, រក្សាទំនុកចិត្តរបស់អតិថិជន និងការពារកេរ្តិ៍ឈ្មោះរបស់ស្ថាប័ន, ផ្ដល់ឱ្យនូវឧត្តមភាពប្រកួតប្រជែង និងជួយស្ថាប័ន និងអាជីវកម្មជៀសវាងការចំណាយបន្ថែម។ ———————————— #Cambodia4point0 #DataSecurity #សុវត្ថិភាពទិន្នន័យ
អត្ថបទសិក្សា ស្ដីពី “មជ្ឈមណ្ឌលទិន្នន័យ” មជ្ឈមណ្ឌលទិន្នន័យបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស ចាប់តាំងពីការកកើតឡើងដំបូងដោយត្រូវបានប្រើប្រាស់កំណត់សម្រាប់តែមុខងារយោធាប៉ុណ្ណោះ រហូតដល់អាចពង្រីកសក្ដានុពលខ្លួនកាន់តែខ្លាំងឡើង ដែលក្លាយជាកន្លែងមួយប្រមូលផ្ដុំដោយបណ្ដាញកុំព្យូទ័រ ប្រព័ន្ធផ្ទុកទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ រួមបញ្ចូលទាំងដង់ស៊ីតេម៉ាស៊ីនមេ និងសុវត្ថិភាព សម្រាប់រាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសាធារណជនប្រើប្រាស់ដើម្បីប្រមូលផ្ដុំ ដំណើរការ រក្សាទុក និងចែកចាយកម្មវិធី និងទិន្នន័យ។ ———————————— #Cambodia4point0 #ResearchArticle #DataCenter #មជ្ឈមណ្ឌលទិន្នន័យ
អត្ថបទសិក្សា ស្ដីពី “រថយន្តអគ្គិសនី” រថយន្តអគ្គិសនីត្រូវបានមើលឃើញថាពិតជាមានសារៈសំខាន់ ដែលចាំបាច់គួរតែព្យាយាមជំរុញឱ្យមានការប្រើប្រាស់បន្ថែមទៀត ហើយគេជឿជាក់ថា រថយន្តអគ្គិសនី អាចនឹងប្រែខ្លួនក្លាយជាតួអង្គមួយយ៉ាងសំខាន់ក្នុងការបម្រើសេវាសាធារណៈ ថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុទៀតផង។ ———————————— សូមចូលគេហទំព័រមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីអានអត្ថបទជា e-book https://cambodia4point0.org/kh/pdf-content/research-papers #Cambodia4point0 #ResearchArticle #រថយន្តអគ្គិសនី #ElectricVehicle #EV
អត្ថបទសិក្សា ស្ដីពី “ធុរកិច្ចថ្មី” ធុរកិច្ចថ្មីត្រូវបានបង្កើតឡើងប្រកបដោយភាពច្នៃប្រឌិត និងមានគោលបំណង ដើម្បីដោះស្រាយភាពខ្វះខាតនៃផលិតផលដែលមានស្រាប់ ឬបង្កើតជាផលិតផល និងសេវាកម្មថ្មីទាំងស្រុង ហើយត្រូវបានចាត់ទុកថាជាកត្តាមួយរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតភាពច្នៃប្រឌិត និងភាពជាសហគ្រិន ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការផ្តល់ឱ្យនូវសារៈសំខាន់មួយចំនួនដល់សហគ្រិន ឧស្សាហកម្ម និងសេដ្ឋកិច្ច រួមមាន ការជំរុញគំនិតច្នៃប្រឌិត, ជំរុញកំណើនសេដ្ឋកិច្ច, បង្កើនការប្រកួតប្រជែង និងចូលរួមក្នុងការផ្លាស់ប្តូរបរិបទសង្គម។ ———————————— សូមចូលគេហទំព័រមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីអានអត្ថបទជា e-book https://cambodia4point0.org/kh/pdf-content/research-papers #Cambodia4point0 #ResearchArticle #Startup #ធុរកិច្ចថ្មី
អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យាដឹកជញ្ជូន” បច្ចេកវិទ្យាដឹកជញ្ជូនបានផ្លាស់ប្តូរមូលដ្ឋាននៃវិស័យដឹកជញ្ជូន ដោយបានរៀបចំឡើងវិញពីរបៀបដែលមនុស្ស និងទំនិញផ្លាស់ទីជុំវិញសកលលោក រួមបញ្ចូលទាំងក្នុងទីក្រុង និងជីវិតប្រចាំថ្ងៃ។ គិតមកដល់បច្ចុបច្បន្ន បច្ចេកវិទ្យាដឹកជញ្ជូនសំដៅលើឧបករណ៍ ប្រព័ន្ធ បច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីផ្សេងៗ ដែលត្រូវបានរចនាឡើង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់មនុស្ស និងការដឹកជញ្ជូនទំនិញពីកន្លែងមួយទៅកន្លែងមួយនៅជុំវិញសកលលោក។ ———————————— #Cambodia4point0 #ResearchArticle #បច្ចេកវិទ្យាដឹកជញ្ជូន #TransportationTechnology
អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យាកីឡា” នាពេលបច្ចុប្បន្ន បច្ចេកវិទ្យាបានជ្រៀតចូលស្ទើរតែគ្រប់ផ្នែកនៃជីវិតរបស់យើង ក៏ដូចជាវិស័យផ្សេងៗ ក្នុងនោះក៏មានវិស័យកីឡាផងដែរ។ បច្ចេកវិទ្យាមានវត្តមាននៅក្នុងវិស័យកីឡាតាំងពីទសវត្សរ៍ឆ្នាំ១៩៦០ មកម៉្លេះ ដោយនៅពេលនោះមានការប្រើប្រាស់តារាងពិន្ទុអេឡិចត្រូនិកជាលើកដំបូង ដែលធ្វើឱ្យអ្នកគាំទ្រអាចមើលឃើញពិន្ទុនៃការប្រកួតក្នុងពេលវេលាជាក់ស្ដែងបានជាលើកដំបូង ដែលនេះបានផ្លាស់ប្តូរ និងបង្កើនបទពិសោធនៃការទស្សនារបស់អ្នកគាំទ្រ។ ———————————— #Cambodia4point0 #ResearchArticle #SportsTech #បច្ចេកវិទ្យាកីឡា
អត្ថបទសិក្សា ស្ដីពី “បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្ត” ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការព្យាបាលសុខភាពផ្លូវចិត្តនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកជំងឺ និងអ្នកព្យាបាល ដូចជា បង្កើនលទ្ធភាពទទួលបាន និងផ្ដល់សេវាសុខភាពផ្លូវចិត្ត, បង្កើនការចូលរួមរបស់អ្នកជំងឺ, ផ្ដល់ឱ្យនូវការព្យាបាលដែលមានលក្ខណៈឯកជនភាព និងអនាមិកភាព ព្រមទាំងធ្វើឱ្យការថែទាំមានប្រសិទ្ធភាព និងមានតម្លៃសមរម្យជាងមុន។ ———————————— សូមចូលគេហទំព័រមជ្ឈមណ្ឌលកម្ពុជា ៤.០ ដើម្បីអានអត្ថបទជា e-book https://cambodia4point0.org/kh/pdf-content/research-papers #Cambodia4point0 #ResearchArticle #TechandMentalHealth #MentalHealth #សុខភាពផ្លូវចិត្ត #បច្ចេកវិទ្យានិងសុខភាពផ្លូវចិត្ត